ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

លោកស្រី ហេង សុខ​គង់ នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ស្ដ្រី​មេមាយ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជន​គ្មាន​ទីពឹង សរុប​ចំនួន ៣៥​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ នៅ​ខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នៅ​រសៀល​ថ្ងៃ​អង្គារ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥,០០​នាទី លោកស្រី ហេង សុខ​គង់ ភរិយា លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ និង លោកស្រី នូ ថាវ​រី ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ ស្ដ្រី​មេមាយ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជន​គ្មាន​ទីពឹង សរុប​ចំនួន ៣៥​គ្រួសារ មក​ពី​សង្កាត់​ទាំង​១១ នៃ​ខណ្ឌ​ដូនពេញ ។​

​អំណោយ​ដែល​បងប្អូន​ទទួលបាន​នា​ឱកាស​នេះ ក្នុង​មួយ​គ្រួសារៗ រួមមានៈ អង្ករ​ចំនួន ០១​បាវ ស្មើនឹង ២៥​គ្រីឡូក្រាម​, ទឹកត្រី ០១​យួរ​, ថ្នាំ​ដុសធ្មេញ ០១​ឡូ​, ថ្នាំពេទ្យ សម្រាប់​ព្យាបាល​រាគ គ្រុន​ក្ដៅ ផ្ដាសាយ ក្រពេះ​ពោះវៀន​ចំនួន ០១​កញ្ចប់ និង​ថវិកា​ចំនួន ៣០,០០០​រៀល (​ក្នុងនោះ​ថវិកា ២០,០០០​រៀល ជា​អំណោយ​របស់​លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ និង ១០,០០០​រៀល ជា​ថវិកា​របស់​លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង​ជា​អនុប្រធាន​អនុសាខា​ក​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​) ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោកស្រី​ប្រធាន​គណៈអធិបតី បាន​ធ្វើ​ការចែក​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ដៃ និង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ ផ្ដាំផ្ញើរ ជានិច្ចកាល ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ដែល សម្ដេច​តែងតែ​គិតគូ​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ក្នុង​ដំណាក់កាល​ដ៏​លំបាក នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​នេះ ។

​លោកស្រី បាន​ជម្រាប​បងប្អូន​ថាៈ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​សម្ដេច​ទាំង​ទ្វេរ នៅតែ​បន្ដ​ខិតខំ​ប្រឹងប្រែង​ឥត​រាថយ ទាំង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ជំងឺ​សកល​កូវី​ដ​-១៩ ទាំង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ ដូច្នេះ សូម បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជឿជាក់​លើ​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់ សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ហើយ​យើង​នឹង​ឆ្លង​ផុត​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.