ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​អភិបាលខេត្ត អញ្ជើញ​ចូលរួម ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ ២០២១ ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត បាន​អញ្ជើញ ចូលរួម ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ជូន​ប្រជាពលរដ្ឋ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត ។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ខេត្ត​កំពត​។ ពិសេស​បន្ត​ចាក់​ជូន​ដល់​កុមារ ចាប់ពី​អាយុ ១២​ឆ្នាំ ដល់ ១៨ ឆ្នាំ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​គិត​ការនឿយហត់ សំដៅ​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ជានិច្ចកាល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ទាំង​ទ្វេ​តែងតែ គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​ព្រមទាំង​សុខមាលភាព អាយុជីវិត​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​បរិបទ​កូវី​ដ​១៩ ដ៏​សែន​លំបាក​នេះ ក្រៅពី​ការដាក់ចេញ​នូវ វិធានការ ចំណាត់ការ បទបញ្ជា​ក៏ដូចជា​សាចរ​ណែនាំ​ជាច្រើន ដើម្បី​បង្កា​ទប់ស្កា់ត់​ការឆ្លង​រីក​រាលដាល់​ជ​ងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​បាន​ខិតខំ​ប្រើ​អស់​លទ្ធភាព គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ឲ្យបាន​គ្រប់​គ្នា​ពិសេស​ក្នុង​ពេល​នេះ​បន្ត​ការចាក់​ជូន​ដល់​កុមារ​និង​យុវវ័យ និង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​កាត់ផ្ដាច់​នូវ​ការចម្លងកូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍ នៅក្នុង​គោលដៅ​ទៅ​មុខ​នឹង​បើក​សាលារៀន​ជូន​ដល់​កុមារ​និង​យុវវ័យ​ឲ្យបាន​ចូលរៀ​ន​ឡើងវិញ​ទាំងអស់​គ្នា​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ ដល់​ពលរដ្ឋ​ទូទៅ ពិសេស​ឪពុក ម្ដាយ អាណាព្យាបាល សូម​បញ្ជូន កុមារ និង​យុវវ័យ​ទាំងអស់ មក​ទទួលឲ្យបាន​គ្រប់​គ្នា​ទាំងអស់​។ ប៉ុន្តែ​បើ​ទោះបី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ហើយ​ក្ដី ក៏​សូម​ឲ្យ​បន្ត​អនុវត្ត​តាម​វិធាន​សុខាភិបាល ពិសេស ៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុនសែន ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្ល​ង​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ នៅតាម​សហគមន៍​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.