ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

​អគារ​មន្ទីរពេទ្យ​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប អគារ​មន្ទីរពេទ្យ​ថ្មី បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មាន​ស្តង់ដារ​លំដាប់​ខ្ពស់​ចុងក្រោយបង្អស់ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ អគារ​មន្ទីរពេទ្យ​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប នៅ​កោះ​ធំ នឹង​ចាប់ផ្ដើម​សាងសង់ នូវ​អគារ​មន្ទីរពេទ្យ​ថ្មី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មាន​ស្តង់ដារ​លំដាប់​ខ្ពស់​ចុងក្រោយបង្អស់ ដែល​មាន​ទីតាំង​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ។ អាគារ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ ខែតុលា ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​អ្នកជំងឺ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​ក្រុម​ការងារ​ទៅ​ទទួល​សម្ភារ​បរិក្ខា​រ​វេជ្ជសាស្ត្រ​ពី​សប្បុរសជន ដើម្បី​ប្រគល់​ជូន​មន្ទីរពេទ្យ បង្អែក​ស្រុក​កោះធំ និង​មណ្ឌល​សុខភាព​នានា​ក្នុង​ស្រុក​កោះធំ នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ ខេត្ត​កណ្តាល លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះធំ បាន​មានប្រសាសន៍​ថា​រចនាសម្ព័ន្ធ​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំ គ្រោង​នឹង​បើក​ការដ្ឋាន​ក្នុង​ខែ​តុលា ឆ្នាំ​២០២១​ខាងមុខ​នេះ​ដោយ សាងសង់​នៅលើ​ទីតាំង​ចាស់​ហើយ​ការសាងសង់​មាន​រយៈពេល​១២​ខែ គ្រោង​នឹង​បញ្ចប់​ការ​នៅ​ឆ្នាំ​ចុងឆ្នាំ​២០២២​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា​ការសាងសង់​អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះ​ធំ​នេះ​មាន​គ្រែ​អ្នកជំងឺ ចំនួន ១៥០ បំពាក់​នូវ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើបៗ និង​ត្រូវ​ដំឡើង​ជា​មន្ទីរពេទ្យ ដែលមាន​ស្តង់ដារ​លំដាប់​ខ្ពស់​ចុងក្រោយបង្អស់ នាពេល​អនាគត ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​បងប្អូន ប្រ ជា​ពលរដ្ឋ​ក្នុង​ស្រុក​កោះធំ​ក្នុង​ផ្នែក​សុខាភិបាល ក្រោម​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា​ក្រៅពី​នេះ​ការសាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី​នេះ​គឺ​ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​អ្នកជំងឺ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ សមរម្យ គុណភាព​ល្អ និង​ឆាប់រហ័ស​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​កោះធំ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក និង​តំបន់​ដែល​នៅ​ជិត​ស្រុក​កោះធំ​ឱ្យ​ទទួលបាន​ទំនុកចិត្ត និង​ភាពកក់ក្តៅ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការទទួល​សេវា​សុខភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.