ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​លោក ឃួ​ង ស្រេង ផ្ដល់​ថវិកា​៥​លាន​រៀល តាមរយៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូល​បុណ្យ​សព​ក្មេងប្រុស​ដែល​ត្រូវ​ឃាតក​សម្លាប់​ច្រក​កា​រ៉ុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ថវិកា​ចំនួន ៥​លាន​រៀល តាមរយៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិទ្ធិ ចូលរួម​បុណ្យសព​ក្មេងប្រុស​ម្នាក់​ដែល​ត្រូវ​ឃាតក​សម្លាប់​ច្រក​កា​រ៉ុង​ដាក់​ក្នុង​បន្ទប់ទឹក​ផ្ទះជួល​មួយកន្លែង​កាលពី​២​ថ្ងៃមុន នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក ហែម ដា​រិទ្ធិ បាន​ចាត់​តំណាង​ឲ្យ​នាំយក​ថវិកា ៥​លាន​រៀល​នោះ ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដល់​ទូ​កន្លែង​ធ្វើបុណ្យ ស្ថិតនៅ​ក្នុង​វត្ត​ស្នរ ជាប់​ជើងភ្នំ​ស្នរ ភូមិ​តា​នួន ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រ​ទ្ប ខេត្ត​បាត់ដំបង នា​វេលា​រសៀល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​។​

​បើ​តាម​តំណាង​លោក ហែម ដា​រិទ្ធិ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន Kap-News ឲ្យដឹងថា ពិត​ជា​គួរឲ្យ​សង្វេគ​ខ្លាំងណាស់ ស្ថានភាព​ជាក់ស្ដែង​គ្រួសារ​មួយ​នេះ គឺមាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំងណាស់​។ ស្ត្រី​ជា​ម្ដាយ គឺជា​ស្ត្រី​មេម៉ាយ​រស់​នៅក្នុង​ខ្ទម​មួយនា​តំបន់​ដាច់ស្រយាល ហើយ​បាន​នាំ​កូន​ប្រុស​ចាក​ចេញ​មក​រា​ជ​ធានី​ភ្នំពេញ​ធ្វើជា​កម្មការិនី​រោងចក្រ ទីបំផុត បាន​ជួប​គ្រោះ​អកុសល​ដែល​ពុំ​នឹកស្មាន​ដល់​បែបនេះ​ទៅ​វិញ​។​

​សូម​រំឭកថា ក្មេងប្រុស​រងគ្រោះ​ខាងលើ​មានឈ្មោះ គឿន តារា អាយុ​១២​ឆ្នាំ មាន​បងស្រី​ម្នាក់​ឈ្មោះ គឿន ស៊ីណា អាយុ​១៣​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ចំនេញ អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរបរ​ជា​កម្មការិនី​រោងចក្រ​។ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​តា​ព្រេច ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ និង​បាន​មក​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​លេខ​៧ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ត្រូវបាន​ឃាតក​សម្លាប់​ច្រកចូល​កា​រ៉ុង​ដាក់​នៅក្នុង​បន្ទប់ទឹក​ផ្ទះជួល​ខាងលើ ហើយ​ត្រូវបាន​ស្ត្រី​ជា​ម្ដាយ​ប្រទះឃើញ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២១​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ស្ត្រី​ជា​ម្ដាយ​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ ដោយ​ទុក​ឲ្យ​កូនប្រុស​នៅ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​។ លុះដល់​វេលា​ល្ងាច ថ្ងៃ​ដដែល​ក្រោយ​ពេល​ត្រឡប់​មកពី​ធ្វើការ​ដល់​បន្ទប់​ជួល​វិញ​ពុំ​ឃើញ​កូនប្រុស​ក៏​បាន​ដើរ​រក​មើល បាន​ប្រះ​ឃើញ​មានកា​រ៉ុង​មួយ​នៅក្នុង​បន្ទប់ទឹក​។​

​ប្រភព​ដដែល​បាន​បន្តថា ភ្លាម​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ស្រាយ​មាត់​កា​រ៉ុង​មើល ស្រាប់តែ​ប្រទះឃើញ​សព​កូនប្រុស​របស់​គាត់​ត្រូវ​ជា​ឃាតក​សម្លាប់ ហើយ​បាត់បង់​ខ្សែក​ប្លាទី​ន ១​ខ្សែ ទម្ងន់ ២​ជី ដែល​កូនប្រុស​ពាក់​ជាប់​នឹង​ខ្លួន ព្រមទាំង​លុយ​ដែល​សន្សំទុក​ក្នុង​កូនជ្រូក​ដី​ផង​ដែរ​។ ក្រោយមក ស្ត្រី​រូប​នេះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​កោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.