ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​ក្រុមការងារ និង​ប្រតិកម្ម​រហ័ស នៃ​ស្នង​នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ព័ត៌មាន​គ្មាន​ការ​ពិត បំភ្លឺ​បែប​មន្ត្រី​គ្រាប់​ល្ពៅ ភូតកុហក​ថ្នាក់ដឹកនាំ ទំលាក់​កំហុស​ឲ្យ​អ្នកដទៃ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ បន្ទាប់​ពី​មាន​បណ្តាញសារព័ត៌មាន ចុះផ្សាយ​អំពី​ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្លែ មួយកន្លែង​ក្នុង​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន​ចំណងជើង​ថា​៖ «​បន​ល្បែងស៊ីសង​ដុះ​ស្លែ នៅក្នុង​ផ្ទះ​លោក ឆើត កំពុងតែ​ធ្វើ​ព្យុះភ្លៀង និង​គំរាមកំហែង​ដ៏​សន្តិសុខ សុវត្ថិភាព របស់​ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ​» ភ្លាម​នោះ​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ទាក់ទង​ទៅកាន់​លោក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បន្ទាប់មក​លោក អធិការ​បាន​បញ្ជារ​ឲ្យ អធិការរង​ដឹកនាំ​កម្លាំង​ចុះ​ដល់​គោលដៅ ហើយ​ធ្វើ​ការត្រួតពិនិត្យ​ជាក់ស្តែង ដោយ​ពុំ​មាន​ឃើញ​មាន​ការ​លួច​លែង​ជល់ ឬ​អាប៉ោង ដូច​ការចុះផ្សាយ​នោះទេ ជាក់ស្តែង​មាន​តែ​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​ចេញ​ចូល​ធម្មតា​។
​ពាក់ព័ន្ធ​ទៅនឹង​សេចក្តីបំភ្លឺ របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នង​នគរបាល​រាជធានី​ភ្នំពេញ អង្គភាព​សារព័ត៌មាន​យើង​សុំ​ធ្វើ​ការរិះគន់​ចំៗ ក្នុងន័យ​ស្ថាបនា ថា​៖ «​ក្រុមការងារ និង​ប្រតិកម្ម​រហ័ស នៃ​ស្នង​នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ព័ត៌មាន​គ្មាន​ការ​ពិត បំភ្លឺ​បែប​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​ទី​១ ភូតកុហក​ថ្នាក់ដឹកនាំ ទំលាក់​កំហុស​ឲ្យ​អ្នកដទៃ​» ម្យ៉ាងវិញទៀត​ការបំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ភាពខ្វះខាត​ក្នុង​ការស្រាវជ្រាវ និង​ខ្វះ​ការស្វែងយល់​អំពី​ព័ត៌មាន​ពិត ឬ ព័ត៌មាន​មិន​ពិត​!! ហើយ​កាល​បំភ្លឺ​បែបនេះ​កំពុងតែ​ផ្តល់​ភាពកក់ក្តៅ​ដល់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ (​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែងស៊ីសង​ខុសច្បាប់ និង​ល្មើស​បំរាម របស់​រាជរដ្ឋាភិបាល​កម្ពុជា​) ដែល​ជា​អំពើ​ល្មើស​មិនអាច​លើកលែងឲ្យ​បាន​។​

​ទាក់ទិន​ទៅនឹង​ករណី «​បន​ល្បែងស៊ីសង​ដុះ​ស្លែ នៅក្នុង​ផ្ទះ​លោក ឆើត កំពុងតែ​ធ្វើ​ព្យុះភ្លៀង និង​គំរាមកំហែង​ដ៏​សន្តិសុខ សុវត្ថិភាព របស់​ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ​» ខាង​សារព័ត៌មាន និង​ប្រជាពលរដ្ឋ សុំ​អំពាវនាវ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ មក​សហការ​ជាមួយ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​ការពិត និង​ឈាន​ទៅដល់​ការចាប់​ជនល្មើស​ឈ្មោះ ឆើត និង​បក្សពួក យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

​អង្គភាព​សារព័ត៌មាន​យើង នឹង​រង់ចាំ​ការសហការ​ជាមួយ​អាជ្ញាធរ និង សមត្ថកិច្ច​ពាក់ព័ន្ធ​រៀង​រាល់​ម៉ោង​ធ្វើការ​!! និង​ត្រៀម​រៀបចំ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ល្មើស​ច្បាប់​របស់​ម្ចាស់​ទីតាំង​បន​ល្បែង ដែល​បាន​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​រដូវ​កាលកូ​វីដ​១៩​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.