ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម ស្រ៊ន សំ​ឫទ្ធី ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិ​ភាគ និង​ថវិកា ជូន​ដល់​ក្រុមគ្រូពេទ្យ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​ស​ព័ន្ធ​យុវជន​កម្ពុជា ទាំង​ពីរ​ក្រុម​ដែល​ចុះ​ជួយ​ចាក់​វ៉ាក់សាំង​ជូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ស្រ៊ន សំ​ឫទ្ធី អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​រួម​ដំណើរ​ដំណើរ​ដោយ​លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត លោក ស៊ឹម សុ​វឌ្ឍនៈ អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​អាជ្ញាធរ​ស្រុក​សាមគ្គី​មានជ័យ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​របស់ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ​ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យស​ម្ព័​ន្ធ​គ្រូពេទ្យ​សហភាព​ស​ព័ន្ធ​យុវជន​កម្ពុជា ទាំង​ពីរ​ក្រុម​គឺ​ក្រុម​ទី ១៩ (​ឃុំ​ត្បែងខ្ពស់​) និង​ក្រុម​ទី​២៣ (​ឃុំ​ឈានឡើង​) ដែល​កំពុង​បំពេញ​បេសកកម្ម​ស្ម័គ្រចិត្ត​ធ្វើការ​ជម្រុញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ភាពស៊ាំ​កាត់បន្ថយ​ក្នុង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ស្រ៊ន សំ​ឫទ្ធី បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់​ឯ​ឧត្តម​អភិបាលខេត្ត ចំពោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​ដែល​លះបង់​នូវ​កំលាំងកាយ កំលាំងចិត្ត និង​ពេលវេលា មក​ជួយ​ជម្រុញ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម បាន​ប្រគល់​ជូន​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​ក្រុម​គ្រូពេទ្យ​ក្នុង​មួយក្រុម​ទទួលបាន​៖ ក្រុមទី​១៩ (​ឃុំ​ត្បែងខ្ពស់​): ទឹក​សុទ្ធ Hi-tech ១០​កេស មី​ជាតិ ១០​កេស ត្រីខ ១ កេស​ធំ ម៉ាស់ ១០​ប្រអប់ ក្រ​ម៉ា ១០​ក្រ​ម៉ា ទឹកក្រូច ៤​កេស ទឹកស៊ីអ៊ីវ ២​យួរ ទឹកត្រី ២​យួរ អង្ករ ៥០​គីឡូក្រាម អាល់​កុល ១៥​លីត្រ និង​ថវិកា​ចមនួន ១,០០០,០០០​រៀល​។ ក្រុមទី​២៣ (​ឃុំ​ឈានឡើង​): ទឹក​សុទ្ធ Hi-tech ១០​កេស ទឹក​សុទ្ធ​Vital ៤​កេស មី​ជាតិ ១០​កេស ត្រីខ ១​កេស​ធំ ម៉ាស់ ២០​ប្រអប់ ក្រ​ម៉ា ១០​ក្រ​ម៉ា ទឹកក្រូច ២​កេស អង្ករ ៥០ គីឡូក្រាម អាល់​កុល ១៥​លីត្រ និង​ថវិកា​ចំនួន ១,០០០,០០០​រៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.