ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​ក្រុមគ្រូពេទ្យ​កងទ័ព​យោធភូមិភាគ​ទី​៥ ចុះ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ក្រុមគ្រូពេទ្យ​កងទ័ព​យោធភូមិភាគ​ទី​៥ តាម​រយៈ​រថយន្ត​ចល័ត​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​ចុះ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​នេះ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ មេបញ្ជាការរង​ទិស​ទី​១ បន្ទាយមានជ័យ និង​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រះនេត្រព្រះ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ មាន​ចំនួន​ប្រមាណ​ជា ៣​ម៉ឺន​នាក់​។ ក្រុមការងារ​គ្រោង​ប្រើ​រយៈពេល​ប្រមាណ​ជា ២០​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូសទី​១ ជូន​ប្រជាពលរដ្ឋ​ឱ្យ​រួចរាល់ ហើយ​បន្ត​ចាក់​ដូសទី​២ ជូន​ពួកគាត់​តែម្តង​។​

​ក្នុងពេល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​នា​ព្រឹក​នេះ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូសទី​១ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ ជាពិសេស​បន្ត​អនុវត្ត​វិធានការ «៣​កុំ ៣​កា​ពារ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ប្រយុទ្ធប្រឆាំង​នូវ​ជំងឺ​កូវី​ដ​១៩​។​

​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ គឺជា​វិធីសាស្ត្រ​ដ៏​ចាំបាច់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការការពារ​ប្រជាពលរដ្ឋ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​។ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ថៃ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ត្រូវបាន​រ៉ាប់រង​ចាក់​វ៉ាក់សាំង​ដោយ​ក្រុម​គ្រូពេទ្យ​កងទ័ព​នៃ​យោធភូមិ​ភាគ​ទី​៥​។ យោងតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ការចង្អុលបង្ហាញ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៏ដូចជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុ រាត្រី ក្រុមគ្រូពេទ្យ​កងទ័ព​នៃ​យោធភូមិភាគ​ទី​៥ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ​។​

​ក្រុមគ្រូពេទ្យ ក៏​បាន​រៀបចំ​រថយន្ត​ដើម្បី​ចល័ត​ចូល​ទៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ឆ្ងាយៗ​ថែមទៀត​ផង​។​

​រហូតមកដល់​ពេលនេះ​ខេត្ត​បន្ទាយមានជ័យ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង និង​កុមារ​-​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ បាន​ចំនួន​សរុប​ជាង ២០​ម៉ឺន​នាក់​ហើយ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ សុទ្ធតែ​បាន​សម្តែង​ក្តី​ត្រេកអរ រីករាយ និង​រំភើប​ឥតឧបមា​។ ពួកគេ​បាន​គោរព​ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ចាក់​ជូន​ពួកគេ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩​។​

​ប្រជាពលរដ្ឋ ក៏​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​កងទ័ព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ពួកគាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.