ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​លោក ឯក ឃុន​ឌឿ​ន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ផ្ដល់​ថ្នាំ និង​អាវ​ភ្លៀង​ដល់​កម្លាំង​សណ្ដាប់ធ្នាប់ ក្រោយ​ទទួល​ភារកិច្ច​ថ្មី​ជា​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឯក ឃុន​ឌឿ​ន ដែល​ទើប​ទទួល​បាន​ប្រកាស​កា​ន់​មុខតំណែង​ថ្មី ជា​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ការិយាល័យ​ជំនាញ​និមួយៗ របស់​រដ្ឋបាល​ខណ្ឌ និង​ឆ្លៀត​ឧបត្ថម្ភ​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩ និង​អាវ​ភ្លៀង​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ផងដែរ​។​

​លោក​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ថ្មី​រូបនេះ ក្រៅពី​ឧបត្ថម្ភ​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩ និង​អាវ​ភ្លៀង​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ លោក​ក៏​បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​រាប់អាន​រាក់ទាក់​រាល់​មន្ត្រី​ទាំងឡាយ និង​ឱ្យ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច បន្ទាប់​ពី​មាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អមដំណើរ​ត្រួតពិនិត្យ​ដោយ​លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​, លោក លីន ញ៉ក់​, លោក ស៊ូ សោ​គន្ធ និង​លោកស្រី សួស សូ​លីដា អភិបាលរងខណ្ឌ​, លោកនាយក​, លោក​នាយករង​រដ្ឋបាល​ខណ្ឌ ព្រមទាំង​ប្រធាន អនុប្រធាន​តាម​បណ្ដា​ការិយាល័យ​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​ដែរ​។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២១ លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក ជា ពិសី ទៅ​ជា​អភិបាល​ខណ្ឌ​ទួលគោក ហើយ​លោក ឯក ឃុន​ឌឿ​ន មក​ជា​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.