ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើសរ​បាំង​ស្បៃ​មុង នៅ​ស្រុក​ជល​គិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង​÷ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដឹកនាំ​កម្លាំងចម្រុះ ចុះ​បង្ក្រាប​បទល្មើស របាំង​ស្បៃ​មុង នៅ​ស្រុក​ជល​គិរី នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ថ្ងៃ​។​
​ការបង្ក្រាប​នេះ ធ្វើឡើង នៅក្នុង​ភូមិសាស្ត្រ ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ចំណុច​កប់​ចេស , វាល​សំណាប , ទំនប់​ពាម​ឆ្កោក , បឹង​ដា , បឹង​កណ្ដឹង , និង​ចំណុច​ព្រុំប្រទល់​៣​ខេត្ត គឺ​ខេត្ត​កំពង់ឆ្នាំង -​កំពង់ចាម និង​កំពង់ធំ​។​

​ក្នុង​បេសកកម្ម​នេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ឆ្នាំង បាន​ប្រាប់ឲ្យដឹង​ថា កម្លាំង​ចុះ​បង្ក្តា​្រប មាន​ចំនួន​សរុប​២៦​នាក់ ,​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់ ចំនួន​០៧​គ្រឿង ក្នុងនោះ មាន​កម្លាំង​សមត្ថិ​ច្ច រដ្ឋបាល​ជលផល​ផ្នែក កំពង់ប្រាសាទ , រដ្ឋបាល​ជលផល​សង្កាត់​កំពង់ឆ្នាំង ,​រដ្ឋបាល​ជលផល សង្កាត់​ជល​គិរី ,​សហគមន៍​នេសាទ​អន្លុង​មេត្រី​សែន​ជ័យ និង​កងកម្លាំង​នគរបាល ប្រឆាំង​នឹង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​។​

​ជា​លទ្ធផល​នៃ​ការបង្ក្រាប មានរ​បាំង​ស្បៃ​មុង ២៨​កន្លែង ស្មើនឹង​ប្រវែង ៨៥០​ម៉ែត្រ , លូ​ស្បៃ​មុង​២៨​គ្រឿង , បង្គោល​៨០០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ ប្រមាណ​ជាង​៣០០​គីឡូក្រាម ។​

​ការបង្ក្រាប​នេះ ប្រព្រឹត្ត​ទៅ​មួយ​ពេញ​ថ្ងៃ​តែ​ម្ដង ហើយ​ឋិត​ក្នុងការ សកម្ម​យ៉ាងខ្លាំង ព្រោះ​បទល្មើស​របាំង​ស្បៃ​មុង​នេះ មាន​ច្រើន ជាពិសេស​ចំណុច​ព្រុំប្រទល់​ខេត្ត​។​

​ជាមួយគ្នា​នឹង​ការបង្ក្រាប​នេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​កំពង់​ឆ្នាំង បាន​ឆ្លៀតឱកាស អប់រំ និង​ជូន​លិខិត​ផ្សព្វផ្សាយ ដល់​ប្រជា​នេសាទ​ខុសច្បាប់​ទាំងនោះ ឲ្យ​បញ្ឈប់ សកម្មភាព នេសាទ ទាំងឡាយ ដែល​ប្រើប្រាស់ ឧបករណ៍​ខុសច្បាប់ ដូចជា របាំង​ស្បៃ​មុង​នេះ ជាដើម ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ​។​

​លោក លី ឡា បាន​បន្ត​ពន្យល់ថា ការនេសាទ ជាពិសេស ការប្រើ ឧបករណ៍​ស្បៃ​មុង ក្នុង​រដូវ​បិទ​នេសាទ​ដូចនេះ វា​ជា​ការបំផ្លាញ​ពូជ​ធារ មច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ តែម្ដង ហើយ​វា ក៏​បំផ្លាញ​ជីវភាព យ៉ាងធ្ងន់ធ្ងរ មុន​គេ​ផង​ដែរ ចំពោះ​មុខរបរ អ្នកនេសាទ​ខ្លួនឯង​។​

​លោក​លី ឡា បានបញ្ជាក់​ថា ការនេសាទ​បែបនេះ វា​ជួយ​បំពេញ ជីវភាព បងប្អូន បាន​តែ​មួយ​ភ្លែត​តែប៉ុណ្ណោះ តែ​វា​ធ្វើឲ្យ​បងប្អូន កាន់តែ​លំបាកទៅៗ ទៅ​ថ្ងៃក្រោយ ហើយ​មច្ឆជាតិ​ខ្លះ ត្រូវ​ប្រឈម នឹង​ការ​ផុត​ពូជ​ន៍ ហេតុ​នេះ​បងប្អូន ដូចជា​ការបំផ្លាញ​មុខរបរ ខ្លួន​ន​ឯង​អញ្ចឹង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.