ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អបអរសាទរ​រដ្ឋបាល​សង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន ០២ ក្នុងចំណោម ១១​សង្កាត់ នៃ​ខណ្ឌ​ដូនពេញ ទទួលបាន​ប័ណ្ណសរសើរ​ជ័យលាភី​លេខ​១ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​មាន​ស្នាដៃ​ក្នុង​ការអនុវត្ត គោលនយោបាយ “​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​” របស់​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២១​នេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​រដ្ឋបាល​សង្កាត់​-​ប៉ុស្តិ៍​ទាំង​១១ ដែល​មាន​ស្នាដៃ​ក្នុង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​” របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន ៩​ចំណុច​ធំៗ ក្នុងនោះ​សង្កាត់​-​ប៉ុស្តិ៍ ដែល​ទទួលបាន​ជ័យលាភី​លេខ​១ មាន​ចំនួន ០២​សង្កាត់ គឺ​សង្កាត់​ផ្សារ​ចាស់ និង សង្កាត់​ផ្សារ​ថ្មី​ទី​២ ព្រមទាំង​បាន​ទទួល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង ប័ណ្ណ​ស​សើរ​គ្រប់​សង្កាត់​ផង​ដែរ ។​

​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​មាន​ការជួយជ្រោមជ្រែង ការចូលរួម​សហការ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ កងកម្លាំង ជា​ពិសេស​មាន​ការចូល​រួម​ដោយ​មិន​អាច​ខ្វះ​បាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​នោះ បាន​ធ្វើឲ្យ​រដ្ឋបាលខ​ណ្ឌ សង្កាត់ អនុវត្ត​បាន​គ្រប់គ្រង​ជ្រុងជ្រោយ​ទាំង​សេវា​តម្រូវការ និង សេវា​កាតព្វកិច្ច សំដៅលើ​ការអនុវត្ត​ការងារ​បាន​ទាន់ពេលវេលា ត្រឹមត្រូវ តម្លាភាព សុខុមាលភាព​សង្គម និង របៀបរៀបរយ​សាធារណៈ​ផងដែរ ។​ ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.