ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​សមត្ថកិច្ច​ក្រុង​កំពត ចុះបង្ក្រាប​មនុស្ស ប្រុស ស្រី ចំនួន​៧​នាក់ ក្នុង​ភោជនីយដ្ឋាន​”​វាសនា សប្បាយ សប្បាយ​”​ដោយសារ​ល្មើស​នឹង​បំរាម​រដ្ឋបាល​របស់​អាជ្ញាធរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មនុស្ស​ប្រុស ស្រី ចំនួន​៧​នាក់ រាប់​ទាំង​ម្ចាស់​អាជីវកម្ម​ផងដែរ ត្រូវ​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​កំពត ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ត្រង់​ចំណុច​ភោជនីយដ្ឋាន យីហោ​”​វាសនា សប្បាយ សប្បាយ​” ស្ថិតក្នុង​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត​។​

​ជុំវិញ​ការបង្ក្រាប​មនុស្ស​ទាំង​៧​នាក់​ខាងលើ​នេះ លោក វរសេនីយ៍ឯក ហោ វណ្ណា អធិការ​នគរបាល​ក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត កម្លាំង​នៃ​អធិការ​ក្រុង​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​មនុស្ស​ចំ​បួន​៧​នាក់ ដែល​កំពុង​បំពាន​បើក​ការផឹកស៊ី រាំច្រៀង​ល្មើស​នឹង​បំរាម​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ស្ថិត​នៅ​ភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ​។​

​លោក​អធិការ​បាន​បញ្ជាក់ទៀតថា មនុស្ស​ទាំង​៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ទី​១-​ឈ្មោះ ជា សុខ​ហ៊ួ​រ ហៅ​ទី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត​(​ជា​ម្ចាស់​អាជីវកម្ម​),​ទី​២-​ឈ្មោះ ហ៊ីង លា​វ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​(​ជា​ភ្ញៀវ​) ,​ទី​៣-​ឈ្មោះ អ៊ុយ ថង់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​(​ភ្ញៀវ​) ,​ទី​៤-​ឈ្មោះ នី សម្ផស្ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​ទី​៥-​ឈ្មោះ រឿន សុភ័ណ្ឌ ហៅ​ស្រី​លី​ង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​ទី​៦-​ឈ្មោះ យាន លក្ខិណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​) ,​និង​ទី​៧-​ឈ្មោះ គ្រី ចាន់ទី ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​(​នារី​បម្រើ​ខារ៉ាអូខេ​)​។​

​បច្ចុប្បន្ន​ក្រោយពី​បាន​ធ្វើតេស្ត​រហ័ស​ទៅលើ​មនុស្ស​ទាំង​៧​នាក់​ខាងលើ​រួចហើយ ដោយ​ឃើញ​លទ្ធផល អវិជ្ជ​មាន​កូវី​ដ​-១៩ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.