ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អភិបាលខេត្ត​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​បៃតង និង​លទ្ធផល​សំណង់​ស្ពាន​ត្រើយ​កោះ ព្រម​ទាំង​ជួប​ជាមួយ​ប្រជាពលរដ្ឋ ១៣​គ្រួសារ ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​ន​ឯកឧត្តម អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្វែងយល់​ដល់​ទីតាំង​ជាក់ស្ដែង ដើម្បី​ជំរុញ​ពន្លឿន​ការ​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​បញ្ហា​ប្រឈម សំណូមពរ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។

​ឯកឧត្តម​អភិបាលខេត្ត បានដាក់​គោលដៅ ចំនួន​បី គឺ​៖ ១-​ការពិនិត្យ​ទីតាំង​និង​ជំរុញ​ការសិក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​បៃតង​មួយកន្លែង ជាប់​មាត់​ព្រែក​ត្រើយ​កោះ ស្ថិតក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ,២-​ការពិនិត្យ​លទ្ធផល និង​ជំរុញ​ល្បឿន​សំណង់​ស្ពានបេតុង​ត្រើយ​កោះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្ដេច​តេជោ ហ៊ុន សែន ,៣-​ការជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​ចំណី​ព្រែក​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ដែល​បាន​សំណូមពរ ដល់​មន្ត្រី​ជំនាញ ក៏ដូចជា​រដ្ឋបាលខេត្ត ជួយ​ផ្ដល់​ចេញ​ប្លង់​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ពាក់ព័ន្ធ​គោលដៅ​ការអភិវឌ្ឍន៍​តំបន់​បៃតង នៃ​តំបន់​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​លើកឡើង​ថា ទីតាំង​នេះ​មាន​ទេសភាព​ស្អាត​មាន​ការទាក់ទាញ​ទេសចរណ៍​ក៏ដូចជា​ការបម្រើ​ដល់​ការកម្សាន្ត​លំហែកាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ស្រប​ទៅ​នឹង​សម័យកាល​បច្ចុប្បន្ន ដែល​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ទាមទារ​ការអភិវឌ្ឍន៍​ជាសំខាន់ ហើយ​ការអភិវឌ្ឍន៍​នោះ​ទៀតសោត ត្រូវ​ធានា​ដល់​និរន្តរភាព និង​ការកាត់បន្ថយ​ផលប៉ះពាល់​ជា​ទូទៅ​ឲ្យបាន​ច្រើន​បំផុតផង​។ ដូច្នេះ អាជ្ញាធរ​ជំនាញ និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា​ប្រកបដោយ​ភាព​ទទួលខុសត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការអភិវឌ្ឍ​នេះ​ក្លាយជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​បាន​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ជោគជ័យ​។

​ពាក់ព័ន្ធ​នឹង​ដំណើរការ​សាងសង់​ស្ពាន​បេតុង​ត្រើយ​កោះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ចាត់ទុក​ស្ពាន​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ពិសេស​ការដឹកជញ្ជូន​ផលិតផល​អំបិល និង​ផល​នេសាទ​សមុទ្រ​រួម​នឹង​ទំនិញ​សម្ភារៈ​ផ្សេងៗ​គ្រប់​សារពើ​។ ដូច្នេះ​សូម​ឲ្យ​ជំនាញ​និង​អាជ្ញាធរ​រួម​និង​ប្រជាពលរដ្ឋ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​ឲ្យ​ល្បឿន​នៃ​ការសាងសង់​នេះ​បាន​ឆាប់​ចប់​តាម​គម្រោង​នៅ​ចុងឆ្នាំ ២០២១​នេះ ។

​ចំណែក​ការឆ្លើយតប​បញ្ហា​សំណូមពរ​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​លើក​បញ្ជាក់​ថា បញ្ហា​ប្រឈម​នៃ​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ ក្នុង​សង្កាត់​អណ្តូង​ខ្មែរ និង​សង្កាត់​ត្រើយ​កោះ នៅ​មិនទាន់​បាន​ចេញ​នៅឡើយ​ដោយសារ​បញ្ហា​ស្មុគស្មាញ​ពាក់ព័ន្ធ​លំនៅដ្ឋាន​ទាំងនោះ​ស្ថិតនៅ​លើ​ចំណី​ព្រែក និង​លើទឹក​ព្រែក​តែម្តង ប៉ុន្តែ​ពលរដ្ឋ​នៅតែ​សំណូមពរ​ចង់បាន​។ តែ​ទោះបីយ៉ាងណា ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់ថា​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​តែងតែបាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​ជំនាញ​កំពុង​សិក្សា​ដើម្បី​ផ្ដល់ជូន​ប័ណ្ណ​កម្មសិទ្ធិឲ្យ​បាន​ឆា​ប់​នៅពេល​ខាងមុខ​នេះ ប៉ុន្តែ​សូម​ស្នើ​ឱ្យ​ជំនាញ​និង​អាជ្ញាធរ​រួម​និង​ប្រជាពលរដ្ឋ​ខិតខំ​សម្របសម្រួល​សហការ​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​ភាពទន់ភ្លន់ និង​វៃឆ្លាត រដ្ឋ​ក៏​ចំណេញ ពលរដ្ឋ​ក៏​សប្បាយចិត្ត​។​

​សូមបញ្ជាក់​ថា គម្រោង​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ជា​តំបន់​បៃតង និង​ការអភិវឌ្ឍ​ផ្លូវ ឲ្យបាន​ជា​ប្រយោជន៍​សម្រាប់​បម្រើ​សាធារណៈ​និង​ការទាក់ទាញ​ទេសចរណ៍​។ ពិសេស​សម្រាប់​សួន​កំសាន្ត និង​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ និង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.