ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

បែកធ្លាយ​រឿង​អំពើពុករលួយ​លោក រស់ តឿ ដើ​ប្រមូល​យក​លុយ ពីរ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចង់​ចូល​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ បន្ទាប់​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សិស្ស និស្សិត និង​យុវជន ទាំងអស់​ដើម្បី​ធ្វើការ​ជ្រើសរើស​ពលទាហាន​ដើម្បី​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​កងរាជអាវុធហត្ថ​ចំនួន ២៦០ (​ពីរ​រយ​ហុកសិប​)​នាក់​។​

​កាលពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ឆ្នាំ ២០១៩ រួចមក​.​លោក​វីរ​សេនីយ៍​ត្រី រស់ តឿ ដែល​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បានដើក​គៀងគរ​រក​អ្នក​ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ ដោយ​លោក រស់​តឿ បាន​យក​ប្រាក់​ក្នុង​ម្នាក់​តម្លៃ 8000$ ។

​ដែល​មាន​ចំនួន 2 នាក់ ម្នាក់​រស់នៅ​ឃុំ​ផ្សារ​ក្រង ស្រុក​ស្ទោង ដែល​ម្នាក់​ទៀត​រស់នៅ ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ហើយ​បាន​ប្រាប់ថា​ខ្លួន​យកលុយ​ទាំងនោះ​មក​រត់ការ​ដើម្បី​បាន​ឈ្មោះ​ចូល​ក្របខណ្ឌ​កងរាជអាវុធហត្ថ​។​ដោយ​មាន​ការ​បន្លាយពេល​វេលា​យ៉ាងយូរ​រហូតមកដល់​ឆ្នាំ ២០២១ នេះ​លោករ​ស់ តឿ តែងតែ​ដោះសារ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា​ដោយសារ​តែ​បញ្ហា មាន​ផ្ទុះ​នូវ​ជំងឺ​កូវី​ដ 19 ទើប​បានជា​មាន​ការយឺតយ៉ាវ ។​

​តែ​ដោយឡែក​នៅក្នុង​សំណេរ​នៃ​សេចក្ដីជូនដំណឹង​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ (​ដោយ​ឥត​គិត​ប្រាក់​)​ចុះ​ហេតុអ្វី​បានជា​លោក រស់ តឿ និង​បក្ខពួក​ហ៊ាន​ទទួលយក​លុយ​ពី​អ្នក​ដែល​មាន​បំណង​ចង់​ជួប​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ​ទៅវិញ ។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​សូម​ស្នើ​ទៅ​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ជា​អគ្គមេបញ្ជាការ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរតែ​យក​អភិក្រម​ទាំង ៥ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​អនុវត្ត​លើ​បុគ្គល​ឈ្មោះ រស់ តឿ និង​បក្សពួក​ដើម្បី​កុំឱ្យ​មាន​មន្ត្រី​ផ្សេងៗ​ទៀត​ធ្វើ​តម្រាប់​ដូច​បុគ្គល​ខាងលើនេះ​។​

​ជា​ចុងក្រោយ​សូម​ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU មេត្តា​ចុះ​ស៊ើបអង្កេត​បុគ្គល​ខាងលើនេះ​ផង ។

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ​ពីសា​ម៉ី​ខ្លួន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ សូម​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.