ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពត បាន​បើ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៩ ព្រមទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ។​

​តាម​របាយការណ៍​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឲ្យដឹងថា លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពត មាន​អាយុ​១៨ ឆ្នាំ​ឡើង គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ​២០២១ សម្រេច​លទ្ធផល​ជា​ចំនួន​សរុប ២៣០,៨៧៩​នាក់ នៃ​ប្រជាជន​គោលដៅ ៤៩០,៥៩៥​នាក់ គិត​ជា​អត្រា​គ្រប់​ដណ្ដប់​អ្នក​មាន​ភាព​ស៉ាំ នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ស្រុក​ទាំង​៩ ស្មើនឹង​៤៧​ភាគរយ​។ រី​ឯ​ចំនួន​អ្នក​ដែល​បាន​ចាក់​ដូសទី​៣​ឬ​ដូស​ជំរុញ​មានចំនួន​៥,២៤៤​នាក់ ចំណែក​ចំនួន​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចាក់​ចំនួន​២៦១,៤៦៣​នាក់ ។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​លើក​បញ្ជាក់​ថា បញ្ហា​ការផ្ដល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​សំខាន់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​បាន​ខិតខំ​យកចិត្តទុកដាក់ ស្វែងរក វ៉ាក់សាំង ដើម្បី​យកមក​ចាក់​និង​ជំរុញ​ការចាក់ឲ្យ​បានទាន់ពេ​ល​វេលា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់ៗ​គ្នា​និង​មិន​មាន​ការរើសអើង ។

​កិច្ចប្រជុំ​ពេលនេះ ពិតជា​មាន​សារៈសំខាន់ ដែល​រដ្ឋបាល​ខេត្ត​កំពត​ត្រូវតែ​ជំរុញ​ការតាមដាន​និង​ធ្វើ​ស្ថិតិ​បូកសរុប នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​វ៉ាក់សាំង​រួចហើយ និង​ចំនួន​អ្នក​ដែល​មិនទាន់​បាន​ទួល​វ៉ាក់សាំង​នូវ​ចំនួន​ទិន្នន័យ​ពិតប្រាកដ​ជាក់លាក់ ដើម្បី​រាយការណ៍​ទៅ​ថ្នាក់​ជាតិ ពិសេស តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ជំរុញ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់ៗ​គ្នា ក្នុង​ការឆ្លើយតប ទៅតាម​ផែនការ គ្រោងទុក​របស់​រាជរដ្ឋាភិបាល ត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​យ៉ាងតិច​១០​លាន​នាក់ ។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន ណែនាំ​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​ជំនាញ ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ កៀរគរ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ទាន់​ពេលវេលា​នៅ​តាម​ទីតាំង​ដែល​កំពុង​ដំណើរការ​ចាក់​ពេលបច្ចុប្បន្ន​នេះ​ឱ្យបាន​គ្រប់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.