ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ចោរ​គាស់​ផ្ទះ និង កូន​បំផ្លាញ​ទ្រព្យ​ផ្ទះ ០៣​នាក់ ចូល​គុក​ក្នុង​ថ្ងៃ​ជាមួយគ្នា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ ៣​ករណី​ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ប៉ិន រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ក្នុង​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី ផ្លោះ​របង​ចូល​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​បើក​សេវាកម្ម​ផ្ទេរ​-​ដក​ប្រាក់​វី​ង មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ចំនួន​០២​លើក ក្នុងអំឡុង ខែកក្កដា និង ខែ​សីហា ឆ្នាំ​២០២១ យក​បាន​ទ្រព្យសម្បត្តិ អស់​មួយចំនួន​។​

​ជនសង្ស័យ​ទី​២ ឈ្មោះ ឯក សុខា​រ៉ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានរ​បរជា​សន្តិសុខ ស្រុកកំណើត ឃុំ​ច្រក​ពោន ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៧ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ត្រូវបាន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី គាស់​ទ្វារ​បន្ទប់​ជួល​លួច​យក​សម្ភារៈ​បាន​មួយចំនួន នៅ​ចំណុច បន្ទប់​ជួល​លេខ​១៦ ភូមិ​អូ​រឌឹម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​បាន ធ្វើ​សកម្មភាព​លួច​រយៈពេល​៣​ឆ្នាំ​មកហើយ និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជាច្រើនលើក ថ្មីៗ​នេះ​បាន​ចូល​លួច​ក្នុងផ្ទះ ជនជាតិ​ចិន​នៅ​ម្តុំ​អូ​ឌឹ​ម បាន​លុយ​ជាង​មួយ​ម៉ឺន​ដុល្លារ និង​បាន​លួច នៅ​ម្តុំ​បុរី​ពិភពថ្មី​កំបូល បាន​ម៉ូតូ​០១​គ្រឿង ហើយ​ចុងក្រោយ​នេះ លួច​នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ទី​៣ ឈ្មោះ អា​ត ហេង​ឡុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ចំណុច​ផ្ទះ​លេខ​A33 ផ្លូវលំ ភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អន្តរាគមន៍ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​គំរាមកំហែង​ទារប្រាក់​ពី​ម្តាយ​បង្កើត និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​ជាច្រើនលើក ច្រើនសារ ដោយសារ​ជនសង្ស័យ​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.