ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​អភិបាលខេត្ត​ប៉ៃលិន​ពិនិត្យ ដំណាំ​បន្លែ​ប្រជាកសិករ និង​សន្យា​ទិញ​មិន​ឲ្យ​កកស្ទះ​ឡើយ ខណៈ​ដែល​វិបត្តិកូ​វីដ​~១៩ នៅ​បន្ត​អូសបន្លាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជា​កសិករ​ដែល​ដាំ​ដុះ​បន្លែបង្ការ​គ្រប់​មុខ​នៅ​ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ នៅ​ក្នុងអំឡុងពេល​ដែល​ប្រទេស​យើង​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវី​ត​-១៩ នឹង​ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​បងប្អូ​ន​ប្រជាកសិករ​អាជីវករ និង​ការធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ផ្សេងៗ​ជួប​បញ្ហា​លំបាក​ហើយ​បងប្អូន​ពលករ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​បាន​ចាប់ផ្ដើម​វិលត្រឡប់​មក​វិញ ធ្វើអោយ​ដំណើរការ​ប្រកបមុខរប​រ​ផ្សេងៗ​មាន​ការលំបាក ។ ក៏ប៉ុន្តែ​សម្រាប់​បងប្អូន​ប្រជា​កសិករ​យើង​អាច​រៀបចំ​ធ្វើ​ការបង្កបង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ​តាមរយៈ​ការដាំដុះ​ដំណាំ​បន្លែបង្ការ​ផ្សេងៗ​នៅ​ជុំវិញ​ផ្ទះ​ព្រមទាំង​ការ​ចិញ្ចឹមសត្វ ដើម្បី​ធ្វើ​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន​របស់​យើង​។​

​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​មន្ទីរ​ពាណិជ្ជកម្ម​ធ្វើ​ការផ្ដល់​ប្រឹក្សា​ទាំង​បច្ចេកទេស​ទាំង​ពូជ​ដំណាំ​ជូន​បងប្អូន​ប្រជាកសិករ​យើង​ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព​ក្នុង​ការផលិត​ឲ្យបាន​ទាំង​បរិមាណ​និង​គុណ​ភាព សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន ក៏ដូចជា​ការកាត់បន្ថយ​ការ​នាំចូល​ពី​ក្រៅ​ប្រទេស ពិសេស​ត្រូវ​ដាំ​ប្រភេទ​ដំណាំ​បន្លែ​ឆ្លាស់គ្នា ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​នៅតាម​សហគមន៍​ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ដើម្បី​ជួយ​សម្រួល​បន្ទុក​នៃ​ការលំបាក​របស់​បងប្អូន​ប្រជា​កសិករ​យើង​ដែល​រង​ផលប៉ះពាល់​សម្រាប់​ផលិតផល​មៀន​ខេត្ត​ប៉ៃលិន​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ដែល​មាន​ការកកស្ទះ​ដែល​ពុំ​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​សម្រាប់​ចែក​ជូន​បងប្អូន​កងកម្លាំងប្រដាប់អាវុ​ធ ក៏​ដូចជា​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំង​អស់​ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួលការ​លំបាក​របស់​បងប្អូន​ប្រជា​កសិករ​យើង ។​

ដោយឡែក​សម្រាប់​ខេត្ត​ប៉ៃលិន​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន​ក៏​បាន​បញ្ជា​ទិញ​ផ្លែ​មៀន​គិត​រហូត​មកដល់ពេលនេះ​បាន​ចំនួន​១០​តោន​ជាង និង​នៅ​បន្ត​ទិញ​ផងដែរ ដើម្បី​ចែក​ជូន​បងប្អូន​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុ​ង​ឈរជើង​នៅតាម​គោលដៅ​ចត្តា​ឡី​ស័កនិង​គោលដៅ​ព្យាបាល​នៅក្នុង​ខេត្ត​ប៉ៃលិន​ក៏ដូចជា​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​យ៉ាង​សកម្ម​ទៅ​តាម​គោលដៅ​ផ្សេងៗ​ផងដែរ​។

​ទន្ទឹម​នឹង​ការជួយ​សម្រួល​ទិញ​ផ្លែ​មៀន​របស់​បងប្អូន​ប្រជាកសិករ​លោក​ជំទាវ​អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការបញ្ជាទិញ​បន្លែបង្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផលិត​បាន​នៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើ​ជា​ម្ហូបអាហារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ធ្វើ​ចត្តា​ឡី​ស័កនិង​ព្យាបាល​នៅតាម​មណ្ឌល​នានា​នៅក្នុង​ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​លើកទឹកចិត្ត​ឧបត្ថម្ភ​ទុន​បន្ថែម​ជូន​ចំពោះ​កសិករ​ឈ្មោះ ហង្ស សុវណ្ណ ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មើម​ការ៉ុត​ពី​ទំហំ​ផ្ទៃ​ដី​សាកល្បង​ពី​ចំនួន​១​រ៉ៃ ទៅ​ចំនួន​៣​រ៉ៃ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.