ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ទិញ​ផ្លែ​មៀន​ជាង ១០ តោន ពី​ប្រជាកសិករ លើកស្ទួយ​ការទិញ​ផល្លានុផល​ក្នុងស្រុក និង​គាំទ្រ​ដំណាំ​ខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន ជាង​១០​តោន ពី​ប្រជាកសិករ ដែល​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ការនាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​១៩ ដើម្បី​ចូលរួម​លើកស្ទួយ​ការទិញ​ផល្លានុផល​ក្នុងស្រុក និង​គាំទ្រ​ដំណាំ​ខ្មែរ ក្រោម​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​លំបាក ក៏ដូចជា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្រាប់​ការទិញ​ផ្លែ​មៀន​នេះ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បាន​ចូលរួម​ជួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​៤០​លាន​រៀល​ផងដែរ នៅក្នុង​រដ្ឋបាល​ខេត្ត​ប៉ៃលិន​។ ប្រជា​កសិករ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ការយកចិត្តទុកដាក់​ជួយ​ពួក​គាត់ ជាពិសេស​នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​សូមបញ្ជាក់​ថា ស្របពេល​ដែល​ប្រជាកសិករ ដល់​រដូវ​ប្រមូល​ផល​ផ្លែ​មៀន និង​តា​ង៉ែ​ន នា​តំបន់​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ មិន​អាច​នាំ​ផលិតផល​ចេញ​ទៅ​ប្រទេស​ជិតខាង​បាន ដោយសារតែ​វិបត្តិកូ​វីដ​១៩ រាតត្បាត​ខ្លាំង នឹង​កំពុង​ជួប​ការលំបាក ក្នុង​ការរក​ទីផ្សារ​លក់​ចេញ ដែល​យោង​តាម​ការ​ប៉ាន​ប្រមាណ​ផ្លែ​មៀន ប្រជា​កសិករ​ដែល​កំពុង​ជាប់គាំង មាន​ប្រមាណ​ជា ៥​ម៉ឺន​តោន​នោះ កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​ប្រមូល​ទិញ ក្នុងតម្លៃ​មួយ​សមរម្យ​ផងដែរ​។​

​ប៉ុន្តែ​ការប្រមូលទិញ​នេះ គឺ​សំដៅ​ដល់​កសិករ​ក្រីក្រ ដែល​ដាំ​ដុះ​ដោយផ្ទាល់ មិនមែន​សម្រាប់​ម្ចាស់​ដី ដែល​មាន​ចំការ​មៀន​ច្រើន​ឡើយ ពោល​គឺ​បើ​ជា​ចម្ការ​មៀន​របស់​មន្ត្រី​ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.