ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០២២ ក្នុង​ខេត្ត​ប៉ៃលិន​

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០២២ ក្នុង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីសម្រេច របស់​គណកម្មាធិការ​កណ្តាល ស្តីពី​ផែនការ​រួម​ឆ្ពោះ ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្នុង​ខេត្ត​ប៉ៃលិន​។

​ពិធី​នេះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ឯកឧត្តម លោកជំទាវ​គណ​:​អចិន្ត្រៃយ៏គណប​ក្សខេត្ត ព្រមទាំង​សមាជិក សមាជិកា​ថ្នាក់ដឹកនាំ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​/​សង្កាត់​ទាំង​៨ ក្នុង​ខេត្ត​ប៉ៃលិន​ផង​ដែរ ។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន មក​ជូន​បងប្អូន​ទូទាំង​ខេត្ត​ប៉ៃលិន ជាពិសេស​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ គ្រប់ៗ​ក្រុមគ្រួសារ ។​

​ក្នុងនោះ​ឯកឧត្តម ក៍​បាន​វាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ លោក​ប្រធាន អនុប្រធាន​ក្រុមការងារ ចុះជួយ​ក្រុង​/​ស្រុក​/​ឃុំ​/​ភូមិ អាជ្ញាធរ​ស្រុក ឃុំ ភូមិ ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​ជា​មន្ត្រីរាជការ ចុះ​មក​បម្រើ​រាស្ត្រ សហការ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ ជាពិសេស​ការចិញ្ចឹម​ចលនា ក​៣ ដូច​ភ្លៀងរលឹម ដើម្បី​ជា​ប្រយោជន៍ សម្រាប់​បក្ស​ទាំងមូល​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ក៍​បាន​ឆ្លៀត​យក​ឱកាស រំលឹក​ជូន​អង្គប្រជុំ ដោយ​សង្ខេប​អំពី​ជ័យជំនះ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ទទួល​បាន​កាលពី​ឆ្នាំ ២០១៧ អាណត្តិ​ទី ៤​។ ដូច្នោះ ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាពជោគជ័យ​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ក្រើនរំលឹក និង​បង្ហាញ​ជូន​សមាជិក សមាជិកា​ពី​ចំណុចខ្លាំង ត្រូវ​រក្សាទុក និង​ត្រូវ​ប្រតិបត្តិឲ្យកា​ន់តែ​ល្អប្រសើរ​ជា​បន្តបន្ទាប់​ស្រប​តាម​ស្ថាន​ការជាក់ស្តែង និង​ភាពចាំបាច់​ដោយឡែក​ចំណុចខ្សោយ​វិញ ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យបាន​ស៊ីជម្រៅ ពិនិត្យ និង​កែលម្អ​ឲ្យបាន ល្អប្រសើរ ដើម្បី​ឈាន​ទៅរក​ការទទួលបាន​ជោគជ័យ​សម្រាប់​ការប្រកួតោះ​ឆ្នោត ឆ្នាំ ២០២២ ខាងមុខ​។
​ដោយឡែក ចំពោះ​ផែនការ​សកម្មភាព ដែល​ត្រូវ​អនុវត្ត​ដើម្បី​ឈាន​ទៅ​សម្រេច ឲ្យបាន​ជោគជ័យ នា​ឆ្នាំ ២០២២ បាន​ធ្វើ​ការណែនាំ​ចង្អុលបង្ហាញ​បន្ថែម នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ដកស្រង់​ចេញពី​សេចក្តីសម្រេច​ស្តីពី “​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២” ជូន​ដល់​សមាជិក សមាជិកា បាន​យល់​ជ្រួតជ្រាប ច្បាស់លាស់ និង​ស៊ីជម្រៅ​ដើម្បី​យកទៅ​អនុវត្តឲ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ឈាន​ទៅ​សម្រេច​តាម​ផែនការ​ដែល​បានគ្រោង​ទុក​សម្រាប់​អាណត្តិ​ទី ៥ ឆ្នាំ ២០២២ ខាងមុខ​។​

​ក្រៅពីនេះ សមាជិក​ក្រុមការងារ ត្រូវតែ​ចុះ​មូលដ្ឋាន ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ពិនិត្យ តាមដាន និង​ទទួលយក​នូវ​រាល់​សំណើរ របស់​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា​។​ជា​ចុងបញ្ចប់​កម្មវិធី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា និង​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវ​យកចិត្តទុកដាក់​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ៣​ការពារ និង ៣​កុំ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.