ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម គួច ចំរើន ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិនិត្យ​លើ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការត្រៀម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩

ឯកឧត្តម គួច ចំរើន ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិនិត្យ​លើ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការត្រៀម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិនិត្យ​លើ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការត្រៀម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​ប្រជុំ​ក្នុង​ក្រប​ខណ្ឌ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ក្នុង​ភូមិសាស្ត្រ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ កន្លង​មក​ដោយសា​រកា​រ​ខិតខំ​របស់​ក្រុម​គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យ​ការបិទ​ខ្ទប់​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​បង្ហាញ​ថា​វិធានការ​បិទ​ខ្ទប់​របស់​យើង​ត្រឹមត្រូវ និង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ទំនប់រលក មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល និង​ការណែនាំ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យ​មាន​ការឆ្លង​រាលដាល​ឡើងវិញ​។ ជាមួយគ្នានេះ ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង​នូវ ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការផាកពិន័យ និង​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​តាម​ការណែនាំ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក​នៃ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយសារ​តែ​រាជធានី​ភ្នំពេញ​ជា​ចំណុចកណ្តាល ដែល​ឆ្លងកាត់​មក​ពី​បណ្តា​ខេត្ត​នានា និង​ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​រៀបចំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បន្ទាប់​មក​ខេត្ត​ព្រះសីហនុ ក៏​ជា​ខេត្ត​អទិភាព​ក្នុង​ការទទួលបាន​វ៉ាក់សាំង ដូច្នេះ​យើង​ត្រូវ​ត្រៀម​លក្ខណៈ និង​ចាត់ចែង​កិច្ច​ការងារ​ផ្សេងៗ​ឱ្យបាន​រួចជាស្រេច​ដើម្បី​រង់ចាំ​វ៉ាក់សាំង​ថ្មី​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.