ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រុម​ឈ្មួញ​លួច​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​ត្រាក់ទ័រ​៤ គ្រឿង​និង​មនុស្ស​៤ នាក់​

​ក្រុម​ឈ្មួញ​លួច​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​ត្រាក់ទ័រ​៤ គ្រឿង​និង​មនុស្ស​៤ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៤.៣០​នាទី ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ លោក​វរសេនីយ៍ឯក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​។ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​អា​ថ្ម ស្ថិតក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន បាន​រាយការណ៍​មក​លោក​ថា នៅ​ចំណុច​ខាងលើ​មាន​ត្រាក់ទ័រ ៤ គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ទីនោះ​។

​បន្ទាប់មក​លោក​វីរៈ​សេនីយ៍​ឯក ឃុន ប៊ុន​ហូ បាន​បញ្ជា​ឲ្យកម្លាំង​កងរាជអាវុធហត្ថ​ចំនួន ៨ នាក់ រថយន្ត​ចំនួន​២​គ្រឿង​និង​ម៉ូតូ​ចំនួន​៣​គ្រឿង ចុះ​ទៅ​ទីនោះ​ក៏​ប្រទះឃើញ​ត្រាក់ទ័រ​ចំនួន ៤ គ្រឿង​នោះ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ពិតប្រាកដ​មែន​និង​ឈូស​បាន​ជាច្រើន​ហាត់​ទៀតផង​។ ពេលនោះ​លោក​វីរៈ​សេនីយ៍​ឯក ឃុន ប៊ុន​ហូ បាន​បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ​ឃាត់​ត្រាក់ទ័​រទាំង​៤ គ្រឿង​និង​មនុស្ស ៤ នាក់​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​។
​ដោយ​មាន​ការសម្របសម្រួល​ពី លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ​។ បន្ទាប់ពី​បាន​ឃាត់​ត្រាក់ទ័រ ៤ គ្រឿង​និង​មនុស្ស ៤ នាក់​យក​មក​កងរាជអាវុធហត្ថ​ខេត្ត​រួចមក ក៏​បាន​ប្រគល់ឱ្យ​ទៅ​មន្ត្រី​ជំនាញ​ជលផល​ចាប់​វិធានការ​បន្ត​។​

​ក្រោយមក​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១២.១៥​នាទី លោក ហម ហ៊ុន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង កាប់ឆ្កា​គាស់​រាន ឈូសឆាយ​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​អា​ថ្ម ស្ថិតក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ (​តំបន់​បី​របស់​អាជ្ញាធ​របឹង​ទន្លេសាប​)​។​

​នៅ​ពេល​ពិនិត្យ​ជាក់ស្ដែង​ប្រទះ​ឃើញ​ថា​ផ្ទៃដី ព្រៃ​លិច​ទឹក​ដែល​ខូចខាត​មាន​ទំហំ ១៩៦ ហិច​តា ត្រង់​ចំណុច​និយាម​កាល​លេខ 480058.1387256 ។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ស្រ​យ៉ូវ សូម​កោតសរសើរ​នូវ​ចំណាត់ការ​របស់​លោក​វីរៈសេនីយ៍ឯក ឃុន ប៊ុន​ហូ ដែល​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ និង​ចុះ​ទៅ​បង្ក្រាបបាន​ទាន់​ពេលវេលា​ផង​ដែល ហើយ​នឹងរង​ចាំ​មើល​ថា​តើ​បុគ្គល​រូប​ណា​ខ្លះ​ជា​អ្នក​នៅ​ពីក្រោយ​នៃ​បទល្មើស​ខាងលើនេះ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់​. ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.