ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ នៅពេល​បុគ្គលិក​សុំ​ច្បាប់​ឈប់សម្រាក ដោយ​សង្ស័យ​មាន​ជំងឺ​កូវី​ដ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ជូនដំណឹង​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន​នានា និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ នៅពេល​បុគ្គលិក​របស់​ខ្លួន​សុំ​ការអនុញ្ញាត​ឈប់​សម្រាក​ពី​ការងារ ត្រូវ​ផ្ដល់​ឈ្មោះ អាយដ្ឋាន លេខ​ទូរស័ព្ទ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើ​ការវាយតម្លៃ​ស្វែករក​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជូន​ពួកគាត់​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួល​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ថា កន្លងមក​មាន​បុគ្គលិក​ដែល​បម្រើការ នៅក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​នានា និង​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ ដែល​មាន​អាការ​មិន​ស្រួលខ្លួន ក៏​បាន​សុំ​ការអនុញ្ញាត​ឈប់សម្រាក​ពី​ការងារ មួយរយៈ ក្រោយពី​បាន​ធូរស្បើយ​ពួកគាត់​ក៏បាន​ចូល​បម្រើ​ការងារ​វិញ ដោយ​ពុំបាន​ដឹងថា ខ្លួនឯង​មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩​ហើយ​មាន​បុគ្គលិក​
​មួយចំនួន​ទៀត​ដែល​សង្ស័យ​ថា បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ភ្ញៀវ​មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ ទើប​ពួកគាត់​បាន​សុំ​ការអនុញ្ញាត ឈប់​សម្រាក​ពី​ការងារ​ទៅ​យក​សំណាក​ដោយ​ខ្លួនឯង ដោយ​ពុំ​បាន​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន ឬ​អ្នក​គ្រប់គ្រង​នៅ​កន្លែង​បំពេញ​ការងារ​ទាំងអស់​ខាងលើ បន្ទាប់ពី​យក​សំណាក​រួច​ពួកគាត់​បាន​វិលត្រឡប់​ទៅ​បំពេញ​ការងារ​វិញ​ជាធម្មតា និង​ពុំ​បាន​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក ដើម្បី​រង់ចាំ​លទ្ធផល​ពី​ការធ្វើ​សំណាក​របស់ខ្លួន ជាហេតុ​នាំឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​បុគ្គលិក​ផ្សេង​ទៀត​បំពេញការងារ​ជាមួយ ពេល​ទទួល​លទ្ធផល​វិជ្ជ​មានកូ​វីដ​-១៩​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ និង​ឈាន​ទៅដល់​ការ​កាត់ផ្តាច់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១» រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន​នានា និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នៅពេល​បុគ្គលិក​របស់​ខ្លួន​សុំ​ការអនុញ្ញាត​ឈប់​សម្រាក​ពី​ការងារ​ត្រូវ​ផ្តល់​ឈ្មោះ អាសយដ្ឋាន លេខ​ទូរស័ព្ទ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើ​ការវាយតម្លៃ​ស្វែងរក​ពី​ការ​ឆ្លងកូវី​ដ​-១៩​ជូន​ពួកគាត់​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ ដើម្បី​ពួកគាត់​ងាយស្រួល​ក្នុង​ការផ្ដល់​ព័ត៌មាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.