ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​ព្យាបាល​សាលា​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ និង​ធ្វើ​ចត្តា​ឡី​ស័ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ថវិកា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩ កម្រិត​បឋម និង​អ្នក​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌលសាលា វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បើ​ទោះបី​ក្នុង​រយៈពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​សម្រាក​ព្យាបាល ធ្វើ​ចត្តា​ឡី​ស័ក ក៏ពិតមែន ប៉ុន្តែ​សម្ដេច​តេជោ ហ៊ុន សែន តែងតែ​មាន​ការព្រួយបារម្ភ​យកចិត្តទុកដាក់ និង​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​គិតគូរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ​គ្រប់ពេលវេលា ក្នុងស្ថានភាព​ពិភពលោក​ក៏​ដូចជា​កម្ពុជា​យើង​កំពុង​រង​ការយាយី​ដោយ​ជំងឺ​កូវី​ដ​១៩ ដ៏​កាច​សាហាវ​នេះ​។

​ដូច្នេះ​ក្នុង​រយៈពេល​នេះ​សូម​បងប្អូន​មេត្តា​ទ្រាំ​អត់ធ្មត់​ថែរក្សា​សុខភាព ដោយ​អនុវត្ត​ឲ្យបាន​ល្អ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ក៏​ដូចជា​វិធានការ​របស់ ក្រសួង​សុខាភិបាល ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ​ដើម្បី​ជួយ​ដល់​បងប្អូន​ជាបន្ទាន់​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ជាសះស្បើយ ឬ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​មាន​បញ្ហា​អ្វី​ប្រែប្រួល​ទេ ពេល​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ដោយ​ត្រូវ​ថែរក្សា​សុខភាព លាងដៃ​ជាមួយ​សាប៊ូ អា​កុល ពាក់​ម៉ាស និង​រក្សា​គម្លាត​បុគ្គល ដើម្បី​យើង​រួម​គ្នា​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដែល​ជា​សត្រូវ​អត់​ស្រមោល កុំ​ឱ្យ​បន្ត​ឆ្លង​ចូល​ក្នុង​ក្រុមគ្រួសារ ក្នុង​សហគមន៍​ក្នុង​ប្រទេស​យើង​បន្តទៀត​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ដល់ ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​មើលថែទាំ និង​ព្យាបាល​អ្នកជំងឺ​បានល្អ និង​សូម​ស្នើឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែ​ម​ទៀតតាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត ក្នុង​វិធានការ​បង្ការ ទប់​ស្តាប់​ជំងឺ​កូវី​ដ​១៩​នេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ជូន​ថវិកា​ចំនួន​៥​លាន ២​សែន​រៀល សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩​និង​អ្នក​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល និង​ថវិកា ១​លាន​រៀល​ទៀត​សម្រាប់​ក្រុមគ្រូពេទ្យ​១០​នាក់​ក្នុង​ម្នាក់ៗ ១០ ម៉ឺន​រៀល​រួម​នឹង​ថវិកា​មួយចំនួន​ទៀត​ដល់​កង​កម្លាំង​ទាំង​៣​យាម​ប្រចាំការ​ផងដែរ ហើយ​ឯកឧត្តម​អភិបាលខេត្ត​នឹង​បន្ត​ផ្ដល់​ទឹក​អាកុល ម៉ាស់ និង​ទឹក​សុទ្ធ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​អ្នកជំងឺ និង​អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ទីនោះ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.