ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី នៅ​ខេត្ត​បន្ទាយមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ការចោទប្រកាន់​តា​ម​បណ្តាញ​សង្គម រឿង​គាប​យកលុយ​ពី​អ្នកបើករថយន្ត​ដឹកទំនិញ​

​ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី នៅ​ខេត្ត​បន្ទាយមានជ័យ ចេញ​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ការចោទប្រកាន់​តា​ម​បណ្តាញ​សង្គម រឿង​គាប​យកលុយ​ពី​អ្នកបើករថយន្ត​ដឹកទំនិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្រាន​ចោល​ការចុះផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកមួយ កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ចុះ​ផ្សាយ​មិន​ពិត មួលបង្កាច់​ចោទប្រកាន់​មន្ត្រី​ស្ថានីយ និង​ថ្នាក់ដឹកនាំ​មន្ទីរ ប្រើល្បិច​ស៊ី​ភ្នែក​ជញ្ជីង ដើម្បី​គាប​យកលុយ​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​នៅ​ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងន័យនេះ ថ្នាក់ដឹកនាំ​ទាំងអស់ និង​មន្ត្រី​ស្ថានីយ​ជញ្ចឹង​កូនដំរី ខេត្ត​បន្ទាយមានជ័យ សូម​ធ្វើ​ការបំភ្លឺ​ជូន​សាធារណជន​ដូចតទៅ​៖

*​ការបង្កើត​ព័ត៌មាន​បំពុលសង្គម​ថា​មន្ត្រី​ស្ថានីយ និង​ថ្នាក់ដឹកនាំ​មន្ទីរ​មានការ​ពុករលួយ​ប្រើ​ល្បិចកល​ធ្វើ​ស៊ី​ភ្នែកជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ការ​ចូល​ថ្លឹង​រថយន្ត​លើស​ទម្ងន់ គឺជា​ការចុះផ្សាយ​មួលបង្កាច់​បំភ្លើសការពិត​ទាំងស្រុ​ង ព្រមទាំង​ប្រើប្រាស់​រូបភាព​ចាស់ៗ ខុស​ពី​ការពិត ខ្ញុំ​សូម​បដិសេធ គឺ​មិន​មាន​ករណី​នេះ​ចំពោះ​ការអនុវត្ត​ការងារ​នៅក្នុង​ស្ថានីយ​ទេ​។​

*​ស្ថានីយ​កូនដំរី មិន​ដែល​បាន​ឃុបឃិត​យក​កម្រៃ​ថវិកា​ណាមួយ​ពី​ក្រុមហ៊ុន ឬ​ម្ចាស់​រថយន្ត​ដឹកទំនិញ ឬ​ពុករលួយ​ក្នុងការ​ប្រើ​ល្បិចកល​ធ្វើ​ស៊ី​ភ្នែកជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ឡើយ​។​

*​មន្ត្រី​អនុវត្ត​ការងារ​ក្នុង​ស្ថានីយ​ទាំង​អស់ បាន​អនុវត្ត​រឹតបណ្ដឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ទៅតាម​លិខិត​បទ​ប្បញ្ញត្តិ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​ធានា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្បការ្យ​ផ្លូវថ្នល់​ឱ្យបាន​រឹងមាំ​ស្ថិតស្ថេរ​គង់វង្ស​។​

*​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ស្ថានីយ​កូនដំរី មាន​ស្តង់ដារ​ច្បាស់លាស់​ដែល​ទទួលស្គាល់​ដោយ​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដោយ​កុំព្យូទ័រ​មាន​តម្លាភាព និង​សុវត្ថិភាព​ខ្ពស់​។​

*​ស្ថានីយ​កូនដំរី សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ក្នុង​ការទប់ស្កាត់​ការ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ខុសច្បាប់ និង​អរគុណ​ដល់​បណ្តាញ​សារព័ត៌មាន ដែល​បាន​ចូលរួម​សហការ​រួមចំណែក​រិះគន់​ស្ថាបនា ក្នុងន័យ​រឹតបន្ដឹង​ច្បាប់​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា មន្ត្រី​ស្ថានីយ​ជញ្ជីង​អចល័ត​កូនដំរី ខេត្ត​បន្ទាយមានជ័យ បាន​អនុវត្ត​ការងារ​ដោយ​គោរព​តួនាទី​ភារកិច្ច និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដើម្បី​រឹតបន្ដឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។ ក្នុងន័យនេះ សូម​សាធារណ​ជន មេត្តា​ជ្រាប និង​ជៀសវាង​មាន​ការភាន់ច្រឡំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.