ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ តាម​កម្មវិធី Zoom Meeting

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ តាម​កម្មវិធី Zoom Meeting

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២៤ អាណត្ដិទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ តាមរយៈ​កម្មវិធី Zoom meeting ក្រោម​អធិបតីភាព ឯកឧត្តម ស រ សុង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ​, លោក លោកស្រី​អភិបាលរងខណ្ឌ​, គណៈនាយក​រដ្ឋបាល​ខណ្ឌ​, លោក លោកស្រី​ប្រធាន​ការិយាល័យ​ទាំង​១១ ចៅ​សង្កាត់​ទាំង​១១ និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​កិច្ចប្រជុំ​បាន​កំណត់​យ​ក​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២១ អាណត្ដិទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​។​
២.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង របាយការណ៍​ប្រចាំខែ​មេសា និង​ឧសភា ឆ្នាំ​២០២១ ស្ដីពី​ការ​អនុវត្ដ​ការងារ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៣.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លេីកទឹកចិត្ត​ប្រចាំខែ មេសា និង​ឧសភា ឆ្នាំ​២០២១ ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី​បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ។
៤.​បញ្ហា​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.