ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឯកឧត្តម ដួង តារា ÷​ជួយ​គ្នា​ក្នុង​គ្រា​លំបាក គឺ​កសាង​អំពើ​ល្អ ផ្តល់​ស្នាមញញឹម​

ឯកឧត្តម ដួង តារា ÷​ជួយ​គ្នា​ក្នុង​គ្រា​លំបាក គឺ​កសាង​អំពើ​ល្អ ផ្តល់​ស្នាមញញឹម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម ដួង តារា គ្រោង​ផ្តល់​ស្បៀង​ជូន​ពលរដ្ឋ​១០០០​គ្រួសារ​
***​ដាច់​ស្បៀង​/ Out of food: (011890393/ 012997665)
***​បរិច្ចាគ​ថវិកា​/Contribution (ABA: 000676665)
​ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការ​គណ​:​រដ្ធមន្ដ្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​យើង​បានឃើញ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការបញ្ចប់​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​តាខ្មៅ​ចាប់ពី​ថ្ងៃ​ទី ៦​ឧសភា ក៏ដោយ ចំពោះ​បងប្អូន​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ជា​ពិសេស​តំបន់​ក្រហម សូម​កុំ​ធ្វេសប្រហែស​ចំពោះ​ជំងឺ​កូវី​ដ​-១៩​ដ៏​សាហាវ​នេះ​អោយ​សោះ​។ បញ្ចប់​ការបិទ​ខ្ទប់​មិនមែន​មានន័យថា​អស់កូ​វីដ​-១៩​ទេ​។​

​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ឯកឧត្តម ដួង តារា នឹង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ជួយ​ផ្តល់​ស្បៀង​ជូន​បងប្អូន​យ៉ាងហោចណាស់​១​ពាន់​គ្រួសារ​ដែល​កំពុង​ខ្វះ​និង​ដាច់​ស្បៀង​ក្នុង​រាជធានី​ភ្នំពេញ​។ អរគុណ​បងប្អូន​សប្បុរស​ដែល​បាន​ចូលរួម​ជាមួយ​ខ្ញុំ​។​
​នៅពេលនេះ​ខ្ញុំ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ។ នៅ​ថ្ងៃ​ទី​៦​ឧសភា ខ្ញុំ​ទៅ​យក​សំណាក​ធ្វើតេស្ត​កូវី​ដ​-១៩ ចុងក្រោយ​។​
​
ដើម្បី​សុវត្ថិភាព​អាយុជីវិត​យើង​និង​ក្រុមគ្រួសារ សូម​កុំ​ចេញ​ក្រៅ​ផ្ទះ​នៅក្នុង​តំបន់​បិទ​ខ្ទប់ តំបន់​ក្រហម ប្រសិនបើ​គ្មាន​បេសកកម្ម​ការងារ​ចាំបាច់​បន្ទាន់​ណាមួយ​នោះទេ​។ ត្រូវតែ​ពាក់​ម៉ាស ហើយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​និង​មុខមាត់​អោយបាន​ស្អាត​ល្អ​កុំអោយ​មេរោគ​ឆ្លង​ជាប់​ខ្លួន​។​
​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តីស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មាន​ចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.