ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤

​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​

​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួម​ជាមួយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ព្រមទាំង​មន្ត្រី​អនុវត្ត​គម្រោង​( ADB ) បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​នៃ​ការអនុវត្ត​គម្រោង​កែ​លម្អ​សួនច្បារ និង​ប្រព័ន្ធ​រំដោះ​ទឹក​សំខាន់ៗ​ចេញពី​ក្រុង​កំពត​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងពីរ​ខាងលើ​នេះ​គឺ ទី​១-​គម្រោង​កែ​លម្អ​សោភ័ណភាព និង​ពង្រីក​សួនច្បារ​មាត់​ព្រែក ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត ទី​២-​គម្រោង​ស្តារ​ពង្រីក​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹកជា​គម្រោង​របស់​( ADB )​។

​គម្រោង​ទាំង​ពីរ​ខាងលើ​នេះ​បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​អនុវត្ត ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ ដោយសារ​មូលហេតុ​ជួប​ស្ថានភាព​ជាក់ស្ដែង ពាក់ព័ន្ធ​លើ​ការកែសម្រួល​ប្លង់​ប្រព័ន្ធ​លូ​ដោះ​ទឹក​របស់​គម្រោង (ADB)​។

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ និង​លូ​ដោះ​ទឹក គឺជា​បញ្ហា​សំខាន់ ក្នុង​ការបញ្ចៀស​ការ​ជន់​លិច​ទីក្រុង ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​។ ជាមួយគ្នា​នោះ​ក្រៅ​ពី​ការជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក ដោយ​ពិនិត្យឃើញ​ថា រដូវភ្លៀង​កាន់តែ​ខិត​ចូលមក​ដល់​ឆាប់ៗ​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ រួម​និង​មន្ត្រី​អនុវត្ត​គម្រោង​(ADB) ត្រូវធ្វើ​យ៉ាងណា រួម​សហការ​គ្នា​សិក្សា​លើ​គម្រោង​ស្ដារ​ព្រែក​ធម្មជាតិ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ជាង​២០០០ ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្ដាល ឲ្យបាន​ឆាប់​ចប់​មុន​រដូវ​ភ្លៀង​ធ្លាក់​មកដល់ ព្រោះ​ព្រែក​ធម្មជាតិ​នេះ គឺជា​ផ្លូវ​ដោះ​ទឹក​ដ៏​សំខាន់​ផ្នែក​ខាងកើត និង​ខាងត្បូង​ចេញពី​ក្រុង​កំពត​។​

​សូមបញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​កែលម្អ​សួនច្បារ​ដងព្រែក​កំពត​នេះ គឺជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត មាន​ប្រវែង​ប្រមាណ ៦០០​ម៉ែត្រ គិត​ចាប់ពី​ខាងត្បូង​ក្បាលស្ពាន​ថ្មី ដល់​ខាងជើង​ក្បាលស្ពាន​ឥន្ទធនូ​(​ស្ពាន​ចាស់​) ក្នុងនោះ​គឺ​កែលម្អ​ពង្រីក​សួនច្បារ​ឲ្យបាន​ទំហំ​១២ ម៉ែត្រ​បន្ថែម លើ​ទទឹង​សួន​ចាស់ ដែល​កន្លែង​ខ្លះ ២០​ម៉ែត្រ និង​កន្លែង​ខ្លះ​ទៀត​មាន​ទទឹង​១២​ម៉ែត្រ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.