ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់

អភិបាល​រាជធានី និង​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចុះ​ពិនិត្យ​ស្ថានភាព តាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជាច្រើន​កន្លែង ក្នុង​ខណ្ឌ​៤​នៃ​តំបន់​ក្រហម​

អភិបាល​រាជធានី និង​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចុះ​ពិនិត្យ​ស្ថានភាព តាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជាច្រើន​កន្លែង ក្នុង​ខណ្ឌ​៤​នៃ​តំបន់​ក្រហម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ដើម្បី​ពង្រឹង​នៅ​តាម​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ ទៅ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ មាន​នៅក្នុង​ខណ្ឌ​មានជ័យ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ។​

​ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​នានា​នៃ​៤​ខណ្ឌ​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​ដែល​អនុវត្ត​ន៍ លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវិ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក ការចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈមមុខ​និង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពារ​ខ្លួន​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ទាំងនេះ គឺជា​ការគិតគូរ​ខ្ពស់​មួយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ប្រឈម​នៃ​ការឆ្លង​ជំងឺ​ខ្លាំង​នេះ ទទួលបាន​វ៉ាក់សាំង​ការពារ​សុខភាព​ពី​ការវាយប្រហារ​ដោយ​មេរោគ​កូ​វីដ​-១៩ ។​
​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាននិងកំពុង​ ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៤​ខាងលើ ស្មើនឹង​៣៣ សង្កាត់​។​

លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុង​តំបន់​ក្រហម​នេះ មាន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិក ដែល​ត្រូវ​ទទួល​វ៉ាក់សាំង សរុប​ប្រមាណ ៨០៥,០៣៣ នាក់ តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៩ ភាគរយ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ស្មើនឹង ២៣៣,៤៦០​នាក់ និង​កម្មករ និយោជិត​ប្រហាក់ប្រហែល ១០០,០០០​នាក​បាន​ចាក់​វ៉ាក់សាំង​ដូសទី​១​រួច និង​កំពុង​បន្ត​ចាក់​ដូសទី​២​ទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.