ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​សប្បុរស​ជន​នាំ​អំណោយ​មូលនិធិ​ស្ម័គ្រចិត្ត​ចូលរួម​កាកបាទក្រហម​ខេត្ត​កំពត​ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អំណោយ​សប្បុរសធម៌ រួមមាន​ថវិកា​ចំនួន ២០០០ ដុល្លា ម៉ាស​ចំនួន​១០០​ប្រអប់ និង​ទឹក​សុទ្ធ​ចំនួន ១០០​កេះ ដែល​ឧបត្ថម្ភ​ដោយ​លោកស្រី ហូ គីម ជា​សប្បុរសជន​នៃ​អាជីវករ​ខេត្តកំពត ។

​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ ត្រូវបាន​ធ្វើ​ពិធី​ប្រគល់ជូន ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដើម្បី​ចូលរួម​ចំណែក​អបអរសាទរ​ក្នុងឱកាស នៃ​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត ទ្រទ្រង់​ដល់​សកម្មភាព​ការងារ​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ដើម្បី​យក​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ងាយ​រងគ្រោះ​នឹង​មាន​ទុក្ខ​លំបាក​ផ្សេងៗ​។​

​ជាពិសេស​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​អំឡុងពេល រដ្ឋបាល​ខេត្ត​កំពត​បា​ន​នឹង​កំពុង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដែល​បាន​ឆ្លង​រីក​រាលដាល​លើ​សុខភាព​ប្រជាពលរដ្ឋ​មិន​ទាន់​ធូរស្បើយ​នៅ​ឡើយ​។

​ឯកឧត្តម ជាវ តា​យ បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ លោកស្រី ហូ គីម ជា​ម្ចាស់​អំណោយ​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ស្របពេល​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាននិងកំពុង​ត្រូវការ​សម្រាប់​យក​ទៅ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​។​

​ឯកឧត្តម បានចាត់ទុក​អំណោយ​ទាំងនេះ គឺ​ពិត​ជា​សំខាន់ ដែល​បាន​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយនឹង​កាកបាទក្រហ​ម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បច្ចុប្បន្ន​សម្ដេច​ទាំង​ពីរ ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.