ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា បាន​នាំយក អំណោយ​សប្បុរស ១២​មុខ ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រើប្រាស់​ក្នុង​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​មើលឃើញ​ពី​ភាព​មមាញឹក​និង​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​រយៈកាល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន លើ​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២១ លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា បាន​ចាត់​ឲ្យ​ក្រុមការងារ ដឹកនាំ​ដោយ ឯកឧត្តម ឆា​រស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយ​សប្បុរស ចំនួន​១២​មុខ មក​ប្រគល់ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ប្រើប្រាស់​តាម​ការជាក់ស្តែង ក្នុង​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​នឹង​បន្ត​យូរអង្វែង​ទៅមុខទៀត​។ អំណោយ​ទាំង​១២​មុខ​របស់​លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន​៖
១-​អង្ករ ចំនួន ៤០០ កា​រ៉ុង ស្មើនឹង ២០ តោន​
២-​ត្រីខ ចំនួន ១០០ កេស​
៣-​មី​ម៉ា​ម៉ា ចំនួន ៥០ កេស​ធំ ស្មើនឹង ៣០០ កេស​តូច​
៤-​ភេ​ស​ជ្ជះ ខា​រ៉ា​បាវ ចំនួន ៥០០ កេស​
៥-​ប៊ីចេង ចំនួន ៧៥​គីឡូក្រាម​
៦-​អំបិល ចំនួន ៧៥​គីឡូក្រាម​
៧-​ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប​
៨-​ទឹក​ស៊ី​អ៉ីវ ៣០ យួរ ស្មើនឹង ១៨០ ដប​
៩-​ទឹក​សុទ្ធ​អា​រូ​ណា ៥០០​កេស​
១០-​ម៉ាស់​ចំនួន ១២,៥០០​ម៉ាស់​
១១-​របាំង​មុខ ចំនួន ២០០
១២-​ថ្នាំពេទ្យ ចំនួន ០៥ កេស​។​

​ក្នុងនាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស របស់ លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា ដែល​តែងតែ​គិតគូ​ពី​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ក៏ដូចជា​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​កាយវិកា​យក​ចិត្ត​ទុកដាក់​ចំពោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត និង​ជា​ការលើកទឹកចិត្ត​យ៉ាង​ធំធេង ដល់​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ក្នុង​ការរួមចំណែក បន្ត​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ត​ទៅ​មុខ​ដោយ​ឥត​រុញ​រា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.