ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ក្រុម​ការងារ​ ​នាំយក​ស្បៀងអាហារ​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​៧​សង្កាត់ និង​នៅ​តំបន់ «​ក្រហម​» សរុប​១០៨១​គ្រួសារ ក្នុង​ខណ្ឌ​ឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​លោកស្រី អាន ផល្លា​, លោកស្រី សួស សូ​លីដា បាន​ដឹកនាំ​ក្រុមការងារ​យក​ស្បៀងអាហារ​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ចែក​ជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​សរុប ១០៨១​គ្រួសារ ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ និង​ស្ថិត​ក្នុង​តំបន់ «​ក្រហម​» នៅ​ភូមិ​ផ្សារ​តូច ភូមិ​ចុង​ខ្សាច់ ភូមិ​ទួល​សង្កែ និង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​បន្ត​ពន្យល់​ប្រជាពលរដ្ឋ​ថា អាវុធ​ស័ក​សិទ្ធិ​ដែល​អាច​យកឈ្នះ​លើស​ត្រូវ​អត់​ស្រមោល​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ឱ្យបាន និង​ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ យើង​ត្រូវតែ​រួម​គ្នា​អនុវត្ត​វិធានការ «៣​កុំ និង ៣​ការពារ​» ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​។​

​ជាមួយគ្នានេះ លោកស្រី សួស សូ​លីដា អភិបាលរង​ខណ្ឌ​ឫស្សីកែវ និង​លោកស្រី អាន ផល្លា ជា​ពីសី ប្រធាន​អនុសាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ ក៏​បាន​បន្ត​ពន្យល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ការ​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច គឺជា​ការចូលរួម​ដ៏​សំខាន់​មួយ ក្នុងចំណោម​វិធានការ​ផ្សេងៗ​មួយចំនួនទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​អាច​ឈាន​ដល់​ការបញ្ចប់​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​។​

​លោក ជា ពិសី បាន​គូសបញ្ជាក់ថា «​បើ​គ្មាន​ការចាំបាច់​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​រួមគ្នា​អនុវត្ត​វិធានការ ៣​ការពារ​គឺ ការពាក់​ម៉ាស់ ការ​ធ្វើ​អនាម័យ​ដោយ​លាងដៃ​នឹង​អាកុល ឬ​ជែល និង​ការរក្សា​គម្លាត​សង្គម​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ​។ ឯ​វិធានការ ៣​កុំ​គឺ កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ឬ​កន្លែង​ម៉ាស៊ីនត្រជាក់ កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉​ពាល់​គ្នា (​គ្រប់​រូបភាព​)​។​

​លោក​ថា វិធានការ​២​ចូល​ក៏​កាន់តែ​សំខាន់​ទៀត គឺ​ការចូលរួម​ស្កេន ឃ្យូ​អ​រកូដ និង​ការចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​វិធាន​ទាំងអស់​នេះ​ជា​ឱសថ​ទិព្វ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេ​រោគកូ​វីដ​-១៩ ហើយក៏​ជា​អាវុធ​ដើម្បី​បញ្ចប់ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​)​។​

​សូមជម្រាបថា ចំពោះ​គ្រឿងឧបភោគ​បរិភោគ​ជា​ស្បៀងអាហារ ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លោក ជា ពិសី​, លោកស្រី អាន ផល្លា ជា ពិសី និង​លោកស្រី សួស សូ​លីដា នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ចំនួន​១០៨១​គ្រួសារ ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ និង​ស្ថិត​ក្នុង​តំបន់ «​ក្រហម​» ជា​តំបន់​បិទ​ខ្ទប់ ក្នុង​មួយ​គ្រួសារ​ទទួលបាន រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​, មី ០១​កេស​, ទឹកត្រី ០១​យួរ​, ទឹកស៊ីអ៊ីវ ០១​យួរ និង​ត្រីខ ១០​កំប៉ុង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.