ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​លោក ​ឃួង ស្រេង​ បញ្ជាក់​ថា​តំបន់​ក្រហម​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​និង​ចេញ​-​ចូល​ជា​ដាច់ខាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ​ឃួង ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ក្នុង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​videoconference​ នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០២១​បាន​លើកឡើង​ថា​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន ចែកចេញ​ជា​៣​តំបន់ គឺ​តំបន់​លឿង​លឿងទុំ​និង​តំបន់​ក្រហម​ហើយ​ក្នុង​តំបន់​ទាំង​៣​នេះ​តំបន់​ក្រហម​ជា​តំបន់​ដែល​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដាច់ខាត​។​

សូម្បី​តែ​ការលក់ដូរ​អីវ៉ាន់​ចាប់ហួយ​ក៏​ដូច​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ក៏​ត្រូវបាន​ហាម​ដាច់ខាត​ផងដែរ​។​ទោះ​ជា​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ក៏ដោយ ត្រូវ​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២១​នេះ​តទៅ​។​

ដើម្បី​អនុវត្ដ​ន៍​នូវ​វិធានការ​ផ្សេងៗ​ចំពោះ​តំបន់​ពណ៌​លឿង លឿង​ទុំ និង​តំបន់​ក្រហម ឱ្យបាន​ល្អ​ប្រសើរ ក្នុង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​បើ​តាម​លោក​ឃួង ស្រេង​ការអនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ចំពោះ​តំបន់​ពណ៌​លឿង​ទុំ និង​តំបន់​ក្រហម ដែល​តំបន់​ទាំងពីរ​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​នេះ​ជា​ប្រចាំ ដើម្បី​ទទួលបាន​ព័ត៌មាន ដោយ​មិន​ឱ្យមាន​ការជួបជុំ​ឬ​ផឹកស៊ី​ជាដាច់ខាត​។

​លោក​បាន​បន្តថា​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ បើ​មិន​មាន​ការចូលរួម​សហកា​រ​ពី​ប្រជាពលរដ្ឋ​ទេ​គឺ​យើង​មិន​អាច​លុបបំបាត់បាន​នោះទេ​។​ដូច្នេះ​ត្រូវតែ​ផ្សព្វផ្សាយ​និង​ធ្វើ​ចលនា​ឱ្យ​ពួកគាត់​បាន​ចូលរួម​អនុវត្តន៍​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​និង​វិធានការ​របស់​អាជ្ញាធរ​។​

លោក​ ឃួង ​ស្រេង ក៏​បាន​ជំរុញ​ឱ្យ​បន្ត​ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិសេស​ការផ្តល់​អំណោយ​ជូន​បងប្អូន​កម្មក​រកម្ម​ការិនីតាម​បន្ទ​ប់ជួល​ដោយ​មក​ដល់ពេលនេះ​យើង​បាន​ចែក​អំណោយ​ទៅ​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី បាន​ប្រមាណ​ជាង​១០​ម៉ឺន​គ្រួសារ​ហើយ ដែល​ការងារ​មនុស្សធម៌​នេះ យើង​ត្រូវតែ​ធ្វើ​បន្ត និង​ផ្ដល់​ឱ្យ​ចំ​គោលដៅ​ចំពោះ​អ្នក​ដែរ​ខ្វះខាត​ជាងគេ​។​

គិត​ត្រឹម​ថ្ងៃទី ២៨ មេសា​២០២១​យើង​រកឃើញ​ករណី​ជំងឺ​កូវី​ដ​-១៩​សរុប​ចំនួន​៦៩៨​នាក់​(​ឆ្លង​សហគមន៍​ទាំងអស់​) និង​មាន​ជាសះស្បើយ​៩៩៤​នាក់ ។​ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូវី​ដ​-១៩​សរុប​កើន​១១៧៦១​នាក់ ចំនួន​សំរាក​ពេទ្យ​៦៩៦៨​និង​ចំនួន​ជាសះស្បើយ​សរុប​កើន​៤៦៩៨​នាក់ និង​ស្លាប់​ថ្មី ៦​នាក់​សរុប​ស្លាប់ ៨៨​នាក់ ។

ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច​សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​ព្រោះ​ប្រទេស​យើង​កំពុង​រាត្បា​ត​ក្នុងសហគ​មន៍ហើយ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ ។​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល ។​

សូមបញ្ជាក់​ថា​ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូវី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មករា ២០២០ ។​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​១១៥៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.