ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្ដេច​តេជោ ហ៊ុន សែន នៅ​យប់​នេះ​កម្ពុជា​បាន​ទទួល​ជំនួយ វ៉ាក់សាំង​កូវី​ដ​-១៩ បន្ថែម​ចំនួន​៤០​ម៉ឺន​ដូសពី​មិត្ត​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វ៉ាក់សាំង​កូវី​ដ​-១៩ ស៊ីណូ​ហ្វាម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន ៤០​ម៉ឺន​ដូស​ថែមទៀត បាន​ដឹក​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២១​នេះ ដើម្បី​ចាក់​ការពារ​សុខភាព​ប្រជាពលរដ្ឋ ពី​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចំនួន ៤០​ម៉ឺន​ដូសនេះ គឺជា​ជំនួយ​មិត្ត​ចិន​ដែល​បាន​ដឹក​មកដល់​កម្ពុជា​លើក​ទី​៣​ហើយ​។ លើក​ទី​១ ដឹក​មកដល់​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ចំនួន ៦០​ម៉ឺន​ដូស និង​លើក​ទី​២ ដឹក​មកដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ចំនួន ៧០​ម៉ឺន​ដូស​។​

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​ប្រឹងប្រែង​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កុំអោយ​ឆ្លង​រោគកូ​វីដ​-១៩​។​

មកទល់ពេលនេះ កម្ពុជា​បាន​ទទួល​បាន​វ៉ាក់សាំង​ចំនួន​ជិត ៤​លាន​ដូ​សរួច​មក​ហើយ ហើយ​ភាគច្រើន​បំផុត​ជា​វ៉ាក់សាំង​ជំនួយ និង​ទិញ​ពី​ប្រទេស​ចិន​។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួមមាន​៖ វ៉ាក់សាំង​ស៊ីណូ​ហ្វាម (Sinopharm) ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣​លាន​ដូស​, វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ (Sinovac) ទិញ​ពី​ប្រទេស​ចិន ចំនួន ២​លាន​ដូស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca) ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន ៣២៤,០០០​ដូស​។​

តាមរយៈ​វ៉ាក់សាំង​ទាំងនេះ កម្ពុជា បាន​ប្រឹងប្រែង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ ១​លាន ៣​សែន​នាក់​ហើយ​។ កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​២ ក្នុង​អាស៊ាន បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ដែល​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ជូន​ប្រជាពលរដ្ឋ​។​

អរគុណ​មិត្ត​ចិន​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា ជាពិសេស​ក្នុង​ពេល​ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.