ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អំពី​មូលហេតុ​ដែល​ធ្វើឱ្យ​សំឡេង​ដូច​ហត់ ពេល​និយាយ​ទៅកាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកស្រី ឱ វណ្ណឌី​ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ខណៈ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ក្រោយ​ពេល​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​នោះ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​អំពី​មូលហេតុ នៃ​សំឡេង​ដូច​ហត់​របស់​សម្តេច ដែល​និយាយ​ទៅកាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោកស្រី ឱ វណ្ណឌី​ន កាល​ពី​ម្សិលមិញ​។​

​តាមរយៈ Facebook សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ថ្ងៃនេះ​ជា​ថ្ងៃទី​៤​នៃ​ការធ្វើ​ចត្តា​ឡីស័​ក​របស់​សម្តេច បន្ទាប់​ពី​វិល​ត្រឡប់​មកពី​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​។ ម្សិលមិញ​មាន​ការបញ្ជូនសារ​ផ្ទាល់មាត់​ជូនទៅ សម្តេច ទៀ បាញ់ និង​លោកស្រី ឱ វណ្ណឌី​ន លើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ដោយ​កម្លាំង​កងទ័ព​។​

​លោក​បញ្ជាក់ថា​៖ «​មាន​បងប្អូន​មួយចំនួន​ចាប់អារម្មណ៍​លើ​សម្លេង​របស់​ខ្ញុំ​ដែល​ហាក់ដូច​ហត់​ខ្លាំង​។ ពិតជា​ហត់​មែន​តែ​មិនមែន​ជម្ងឺ​ទេ គឺ​ហត់​ដោយ​ខ្ញុំ​និយាយ​ក្នុង​ពេល​ដែល​ខ្ញុំ​ធាក់​កង់​ហាត់ប្រាណ​។ សុខភាព​ខ្ញុំ​ល្អ​ធម្មតា គ្រាន់តែ​កំសត់​ខ្លួន​បន្តិច​ព្រោះ​ផ្ទះ​មួយ​នៅ​ម្នាក់ឯង អត់​ប្រពន្ធ​អត់​កូន​អត់​ចៅ​ដោយសារ​ខ្លួន​ខ្ញុំ​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​។ រីឯ​ការ​ពិនិត្យ​សម្រេច​និង​បញ្ជា​គ្រប់គ្រង​ប្រទេស​នៅ​ដំណើការ ធម្មតា​មិន​មាន​អ្វី​រាំងស្ទះ​ឡើយ​»​។​

សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ដោយ​ផ្តើមចេញពី «​តំបន់​ក្រហម​» នេះ​បើ​តាម​សារ​សម្លេង​របស់​សម្តេច​តេជោ ដែល​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​ផ្លូវការ​ពី​សម្តេច នា​យប់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១​នេះ​។ សម្តេច​តេជោ​បញ្ជាក់ថា ពេល​ថ្លែង​សារ​បទបញ្ជា​នេះ​គឺ​ពេល​សម្តេច​កំពុង​ធាក់​កង់​ហាត់ប្រាណ ដូច្នេះ​សម្លេង​រៀង​ហត់​បន្តិច​។​

​តាមរយៈ​សារ​សំឡេង ដែល​ផ្ញើ​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ផ្ញើ​ទៅ​លោក​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ពេល​សម្តេច​កំពុង​ហាត់ប្រាណ គឺ​សម្តេច​បាន​ចេញ​បញ្ជា​ឲ្យ ក្រសួង​ការពារជាតិ ទទួល​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​នេះ ហើយ​ក្នុង​យុទ្ធនាការ​នេះ​ត្រូវធ្វើ​ឲ្យបាន​លឿន​បំផុត​។​

​សូម​រំលឹក​ផង​ដែរ​ថា សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ហើយ​តម្រូវឱ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​៕
​Freshnews

http://m.freshnewsasia.com/index.php/en/localnews/195604-2021-04-28-03-31-38.html

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.