ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ស សុខា ផ្តល់​ស្បៀងអាហារ ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចែករំលែក​ជួយ​ដល់​ពលរដ្ឋ ដែល​ខ្វះខាត​ជីវភាព ក្នុង​រយៈពេល​បិទ​ខ្ទប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ជា​អំណោយ​សប្បុរសធម៌​របស់ ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​តំណាង​លោក ស សុខា នាំយកមក​ប្រគល់​ជូន លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១ នៅ​ស្នាក់ការ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​.

​ស្បៀង​ទាំងនោះ រួមមាន​៖ អង្ករ ចំនួន ៥០០​បាវ​,​ទឹក​សុទ្ធ ចំនួន ៥០០​កេស​,​ត្រីខ ចំនួន ២៥០​កេស​,​ទឹកត្រី ចំនួន ៥០០​យួរ​,​ទឹកស៊ីអ៊ីវ ចំនួន ៥០០​យួរ និង​ថវិការ ចំនួន ៥​ពាន់​ដុល្លារ​។​

​លោក សែម គន្ធា តំណាង​លោក ស សុខា បាន​នាំ​ការសួរសុខទុក្ខ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល ដែល​កំពុង​ទទួល​រង​ឥទ្ធិពល នៃ​កា​រីក​រាលដាល​កូវី​ដ​-១៩ ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ ដោយសារ​តែ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បណ្តុំ​នៃ​រោងចក្រ សហគ្រាស មាន​កម្មករ កម្មការិនី​ច្រើន បាន​ធ្វើឱ្យ​តំបន់​នេះ មានការ​ប្រឈម​ខ្ពស់​ចំពោះ​ការរីក​រាលដាល​កូវី​ដ​-១៩ ។​

​ក្នុងពេលដែល​រាជរដ្ឋាភិបាល កំពុង​មាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ពិតជា​ធ្វើឱ្យ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ ជួយ​នូវ​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​យ៉ាង​ពិតប្រាកដ​។ ហេតុនេះហើយ បានជា​លោក ស សុខា បាន​ចែករំលែក​អំណោយ​ផ្ទាល់ខ្លួន ជួយ​ជា​ស្បៀងអាហារ មក​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បាន​ជា​ការរួមចំណែក ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ជីវភាព បាន​ទាន់ពេលវេលា ហើយ​អំណោយ​ទាំងនេះ ជា​ការជួយ​រំ​លែ​ប​បន្ទុក​របស់​រាជរដ្ឋាភិបាល​បាន​មួយចំណែក​តូច​ដែរ​។​

​ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិទ្ធិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក ស សុខា ដែល​ជានិច្ចកាល​តែងមាន​មនោសញ្ចេតនា​ផ្សារផ្ជាប់​ជាមួយ ប្រជាពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្តបន្ទាប់ ពិសេស​វិស័យ​មនុស្សធ៌ម ជួយ​ជនរងគ្រោះ​។​

​លោក​អភិបាលខណ្ឌ​បញ្ជាក់ថា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រជាពលរដ្ឋ​អចិន្ត្រៃយ៍ ប្រមាណ​២០​ម៉ឺន​នាក់ និង​អ្នកស្នាក់នៅ ជា​កម្មករ កម្មការិនី ជិត​២០​ម៉ឺន​នាក់ សរុប ជាង​៤០​ម៉ឺន​នាក់ ក្នុង​ចំនួន​នេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ត្រូវការ​ជំ​នួន ជា​ស្បៀងអាហារ ប្រមាណ​ជាង​២០​ម៉ឺន​កញ្ចប់ ដើម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ដែល​បច្ចុប្បន្ន​នេះ ខណ្ឌ​ទើប​ចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​បាន ជាង ៤​ម៉ឺន​គ្រួសារ​តែប៉ុណ្ណោះ ដែក​ភាគច្រើន​ជា​កម្មករ រោងចក្រ ចំណែក​គ្រួសារ​អចិន្ត្រៃយ៍ មិនទាន់​មាន​លទ្ធភាព ចែក​ស្បៀង​ជូន​ពួក​កាត់​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.