ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បាន​កំណត់​ផែនទី​បែងចែក តំបន់​ក្រហម តំបន់​លឿងទុំ និង តំបន់​លឿង នៅឡើយ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​តាម​បណ្តាញ​ព័ត៌មាន​ផ្លូវការ ជូន​សាធារណជន​ជ្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បាន​កំណត់​ផែនទី​ស្តីពី​ការ​បែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» នៅឡើយ​នោះទេ​។​

​ការ​ចេញ​មក​បញ្ជាក់រ​បស់​អ្នកនាំពាក្យ​រូបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​ចែកចាយ​លើ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត នូវ​ផែនទី​មិន​ផ្លូវការ​មួយ ស្តីពី​ការ​បែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់ថា សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ដែល​ទើបនឹង​ចេញ​នៅ​ថ្ងៃទី​២៦ ខែ​មេសា​នេះ នឹង​មាន​សុពលភាព​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២១​តទៅ​។​

​លោក ម៉េត មាស​ភក្តី សំណូមពរ​បញ្ឈប់​ការ​ចែកចាយ​ផែនទី​ដែល​ច្នៃប្រឌិត​មិន​ផ្លូវការ​ទាំងឡាយ​ជាបន្ទាន់ ហើយ​សម្រាប់​អ្នក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ នឹង​ត្រូវ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល រយៈពេល​១​សប្តាហ៍​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ ព្រមទាំង​បែងចែក​កំណត់​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.