ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន និង លោកស្រី ប្រគេន​បច្ច័យ និង​ទេយ្យទាន ដល់​ព្រះសង្ឃ វត្ត​គល់​ទទឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឋិត​ក្នុង​បរិបទ​នៃ​ការ​រី​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ការ​ប្រារព្វ​ពិធី​បុណ្យ​វិសាខ​បូជា លោក ប៉ោ ពុទ្ធា​រិទ្ធ នាយករង​ខុទ្ទកាល័យ ក្រសួង​ព័ត៌មាន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ទេព រង្ស៊ី បាន​នាំយក​នូវ​បច្ច័យ និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត និគ្រោធ​វ័ន គល់​ទទឹង ស្ថិតក្នុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អាទិត្យ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា បច្ច័យ និង​ទេយ្យទាន​របស់ លោក ខៀវ កាញារីទ្ធ និង​លោកស្រី ដែល​ប្រគេន​ជូន​ដល់​វត្ត​និគ្រោធ​វ័ន គល់​ទទឹង នា​ឱកាស​នៃ​ពិធីបុណ្យ វិសាខ​បូជា ក្នុង​ឆ្នាំនេះ រួមមាន​អង្ករ ១០​បេ​,​ទឹក​សុទ្ធ ២០​កេស​, ដំណាប់​ល្មើរ ៦​កេស​, មី​យើង ៥​កេស​ធំ កាពិ​ផាវ​ស្ងួត ១០​កំប៉ុង​, ផ្លែ​ទំពាំងបាយជូរ​មួយ​កេស​។ ចំពោះ​បច្ច័យ សរុប ១៥​លាន​រៀល ក្នុងនោះ វេរ​ប្រគេន​ចំនួន ៥ លាន​រៀល សម្រាប់​គាំទ្រ​ការ​ផ្សព្វ ផ្សាយ​ព្រះធម៌ នៃ​ស្ថានីយ៍​វិទ្យុ​គល់​ទទឹង​, ៥​លាន​រៀល សម្រាប់​ចង្ហាន់​ព្រះសង្ឃ​, និង ៥​លាន​រៀល​ទៀត​សម្រាប់​មន្ទីរ សម្រាក​ព្យាបាល​ព្រះសង្ឃ​វត្ត​គល់​ទទឹង ជូន​អាចារ្យ​គណៈកម្មការ ២០​មុឺន​រៀល និង​ម៉ាស​៥០០ ជែល ៥០​ដប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.