ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

កម្លាំង​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​នាំខ្លួន​ប្តី​ប្រពន្ធ ដែល​រឹងទទឹង​មិន​ព្រមទៅ​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ៤៖១០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១ ប្តី​ប្រពន្ធ​០២​នាក់ ស្នាក់​នៅ​លើ​ទូក​បណ្ដែត​ទឹក ក្នុងភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​ប្តី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ មាន​ការពាក់ព័ន្ធ​នឹង អាជីវករ​ផ្សារ​ដើម​គរ បាន​រឹងទទឹង​មិន​ព្រមទៅ​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

​ដោយ​មាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ និង​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ កម្លាំង គ​-​អន្តរាគមន៍​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​ផ្ទាល់ និង​បាន​បង្ខំ​ឲ្យ​ប្តី​ប្រពន្ធ​០២​នាក់​នោះ យល់ព្រម​ឡើង​រថយន្ត​ជាមួយ​ក្រុម​គ្រូពេទ្យ ទៅកាន់​ទីតាំង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ស្ថិត​នៅ​អាគារ​វិមាន​ពិភព​ថ្មី​សែន​សុខ រីឯ​ប្រពន្ធ​បានដាក់ឲ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) ព្រោះ​ពុំ​ទាន់​មាន​វិជ្ជមាន​នៅ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.