ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ នៃ​បរិបទ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ នៃ​បរិបទ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ០១​បាវ ស្មើនឹង ២៥​គីឡូក្រាម​, មី ១​កេស និង ត្រីខ ១​យួរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម អភិបាល ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ ការ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេជោ ដែល​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទូទាំង​ប្រទេស​យ៉ាង​ទទូច អំពី​វិធានការ​សុខាភិបាល “៣​កុំ ៣​ការពារ​” ហើយ​ក្នុង​ករណី​គ្មាន​ការ​ចាំបាច់ “​សូម​កុំ​ចេញពីផ្ទះ​” ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់ផ្ដាច់ បាន​ទាំងស្រុង នៃ​ការឆ្លង​រីករាយ​ល​ដាល​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ពី​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។​

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.