ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជូន​រដ្ឋបាល​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា នេះ បាន​យក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជូន​ដល់​រដ្ឋបាល​ខណ្ឌដូនពេញ​។​

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ទទួល​អំណោយ​នេះ​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ទ័ល​ក្រ និង​ខ្វះខាត​ស្បៀងអាហារ​ក្នុងដំណាក់កាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​អំណោយ​ទាំងនេះ​រួមមាន​៖ មី​៥​កេស​ធំ ទឹក​សុទ្ធ​១០​កេស ភេសជ្ជៈ ១០​កេស ម៉ាស ២​កេស អាល់កុល​លាងដៃ ៨​កាន​ធំ ដប​តូច ៨​កេស ភេសជ្ជៈ ១០​កេស និង​ថវិការ ២​លាន​រៀល​។​

​លោក​បណ្ឌិត សុខ សុក្រឹត្យា បាន​លើកឡើង​ថា ជំនួយ​ទាំងនេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ ក៏ដូចជា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​ប្រជាជន​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​សេចក្ដីសម្រេច​របស់ រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ម៉ឺងម៉ាត់ និង​ថែរក្សា​អនាម័យ ដោយ​លាងដៃ ជាមួយ អាល់​កុល ជែល ឬ​សាប៊ូ ដើម្បី​ចូលរួម បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​បណ្ឌិត សុខ សុក្រឹត្យា ដែល​បាន​ជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និង​សម្ភារៈ​ការពារកូ​វីដ​១៩ ដើម្បី​ឱ្យ​រដ្ឋបាល​ខណ្ឌដូនពេញ​បាន បន្ត​យកទៅ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព ទ័ល​ក្រ និង​ខ្វះខាត​ស្បៀងអាហារ​ក្នុងដំណាក់កាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.