ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹង​ថា​រហូតម​ក​ដល់ពេល​នេះ​សកម្មភា​ព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។

​មាន​ការរិះគន់​ថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប្រសិនបើ​ឈ្មួញ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ប្រាកដ​ជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ ហើយ​មានការ​ថត​រូបភាព​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ទៀតផង​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ដែល​បន្តសកម្មភាព​ដឹក​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ភូមិ​ភិ ក្នុងនោះ​មានដូចជា​ឈ្មោះ ណាក់​, ឈ្មោះ វ៉ៃ​, ឈ្មោះ នូ​, ឈ្មោះ ចាន់​ធី​, ឈ្មោះ ស្រី​ល័ក្ខណ៍​, ឈ្មោះ វ៉ែន និង​ឈ្មោះ ឆៃ ជាដើម​។ ក្នុងចំណោម​ឈ្មួញ​ទាំងនេះ​គឺ​ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ក្នុង​ស្រុក​អូរយ៉ាដាវ ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ផ្សេងទៀត​នៅ​ក្បែរៗ​នោះ​។ ចំណែក​ឈ្មួញ​ខ្លះ​ដែល​មាន​ខ្នងបង្អែក​ក្រាស់ៗ​ពួក​គេ​ដឹក​ជញ្ជូន​ឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​តែម្តង ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​រលូន​។​

​តាម​ប្រភព​ពី​ឈ្មួញ​មួយចំនួន​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា មុខរបរ​របស់​ពួកគេ​ពុំ​បាន​ទទួល​ផល​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​មាន​ការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ដើម្បី​សម្របសម្រួល​បើកផ្លូវ​។ ក្នុងនោះ​នៅ​តាម​ផ្លូវជាតិ​លេខ​៧៨ រហូត​ដល់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ភូមិ​ភិ ឬ​ច្រករបៀង​ភ្នំ​ក្រហម​ជាដើម ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នគរបាល​អន្តោប្រវេសន៍ និង​កម្លាំង​អាវុធហត្ថ​ផងដែរ ទើប​អាច​ទៅដល់​គោលដៅ​តាម​ការគ្រោងទុក​។ ដូច្នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គួរ​ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង ព្រោះ​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ នៅ​តែ​កើត​ឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​៕

 

img-20160912-wa0005 img-20160912-wa0006 img-20160912-wa0004

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.