ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

រដ្ឋបាល​ខណ្ឌដូនពេញ ចែក​អំណោយ​សង្គ្រោះ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុងដំណាក់កាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​ចែក​អំណោយ​ជា​តំណាង របស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព លោក ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាត​ស្បៀង​អាហារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុងដំណាក់កាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​បរិវេណ វិហារ ឥស្លាម សរុប​ចំនួន ២០០ គ្រួសារ តំណាង​២,០០០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​: អង្ករ ០១​បាវ​, មី ០១​កេស​, ទឹកត្រី ០១​យួរ ទឹក​ស៊ីអ៉ី​០១​យួរ និង ត្រីខ​០១​យួរ ។​

​ទន្ទឹមគ្នានេះ ក៏​មាន​ការដឹកនាំ​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​ទីតាំង​ទៀត សម្រាប់​សង្កាត់​ស្រះចក រួមមាន​: គោលដៅ​ទីតាំង​មុខ ស្ថាមទូត​បារាំង , គោលដៅ​ផ្លូវ​R6 បឹងកក់ និង គោលដៅ​សួនច្បារ​វត្តភ្នំ ក៏​បាន​ចាំ​ផ្តើម​ចែកជូន​ប្រជាព​រដ្ឋ​ព្រមៗ​គ្នា​ផង​ដែរ ដើម្បី​ចែករំលែក និង​ជួយ​សម្រាល​បន្ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​ផងដែរ ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.