ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ត្រួតពិនិត្យ​សំណង់​អគារ​វេទិកា​សាលា​សំណាក់ និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេជោ នៅ​តំបន់ X-១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សំណង់​អគារ​វេទិកា​សាលា​សំណាក់ ព្រម​ទាំង​សមិទ្ធផល​នានា ដែល​កំពុង​ដំណើ​ការសាងសង់ នៅ​តំបន់ X-១៦ ឃុំ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​ទី​នេះ​ជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​តំបន់ X-១៦ គឺជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​មគ្គុទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​ចេញ​ភ្លើងសង្គ្រាម រហូត​ទទួល​បាន​សន្ដិភាព​។​

​តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 ជា​ចំណុច នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះ​ជាតិ​របស់​សម្ដេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)​។​

​ដោយឡែក «​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​» គឺ​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរ ការតស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឲ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​។​

​សូម​ជម្រាប​ដែរ​ថា ជាមួយ​នឹង​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​របស់ សម្តេច​តេជោ ហ៊ុន សែន នៅ​តំបន់ X-១៦ ឃុំ​កោះ​ថ្ម​នេះ លោក ជាម ច័ន្ទ​សោភ័ណ បាន​ផ្តួចផ្តើម​រៀបចំ​ឱ្យមាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​ដែល​មានឈ្មោះ​ថា «​គុណធម៌​ប្រវត្តិសាស្ត្រ​» ជា​ទីតាំង​ដែល​ផ្តើម​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផងដែរ​។​

​បើតាម លោក ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ថា កម្មវិធី «​គុណធម៌​ប្រវត្តិសាស្ត្រ​»​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ជា​យុវជន​ជំនាន់​ក្រោយ ជា​សសរទ្រូង​ប្រទេសជាតិ បាន​យល់​កាន់តែ​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​ទាំងអស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​តស៊ូ​លះបង់​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ប្តូរ​យក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ជា​គុណ​តម្លៃ​នៃ​សន្តិភាព ចារ​ជាប់​ជា​ប្រវត្តិសាស្ត្រ ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប គ្រប់ៗ​ជំនាន់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.