ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែក​ម៉ាស​៣,៤០០០​ម៉ាស បន្ថែម​ជូន​ដល់​កម្លាំង​ក្រោម​ឱវាទ ដើម្បី​បន្ត​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រយៈពេល​០២​ខែ​មក​ហើយ ដែល​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មមាញឹក​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​ការចូលរួម​សហកា​រ​ជាមួយ កម្លាំងចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល និង​កម្លាំង​នគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​

​ក្នុង​កាលៈទេសៈ​ដ៏​មាន​ហានិភ័យ​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គ្រប់​សកម្មភាព ក្នុង​ការបង្កា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ ដ៏​កាច​សាហាវ​ខាងលើ គ្រប់​កាលៈទេសៈ ក្នុងនោះ​កងកម្លាំង​ម្នាក់ៗ បាន​ប្រឈម​ជាមួយ​មេរោគ​ទាំងនេះ​ដោយ​ផ្ទាល់ តាមរយៈ​ការប៉ះពាល់​ចាប់បង្ខំ​អ្នកជំងឺ​កូវី​ដ​-១៩ ក៏​ដូចជា​បុគ្គល​ប៉ះពាល់​អ្នកជំងឺ​កូវី​ដ​-១៩ ដែល​រឹងទទឹង ដែល​មិន​ព្រម​អនុវត្ត​តាម​វិធាន​សុខាភិបាល​ផង​, ចូលរួម​ការពារ​ត្រួតពិនិត្យ នូវ​ទីតាំង​សម្រាក​ព្យាបាល និង​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក រាប់រយ​កន្លែង​ផង​, ចូលរួម​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ និង​នៅតាម​គេហដ្ឋាន​ផង​។​

​ចូលរួម​ផ្សព្វផ្សាយ​នូវ​សេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និង​ច្បាប់ ដែល​ពាក់ព័ន្ធ​ដល់​ការបង្កា ទប់ស្កាត់​នូវ​ការរីក​រាលដាល ជំងឺ​កូវី​ដ​-១៩, ចូលរួម​សហការ​ល្បាត និង​ឈរជើង​ត្រួតពិនិត្យ​ការអនុវត្ត​បម្រាម​គោចរ និង​វិធានការ បិទ​ខ្ទប់​ភូមិ​សង្កាត់​រហូតដល់​រាជធានី​ទាំងមូល​ផង និង​បាន​រួមចំណែក​ចែក​ស្បៀង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ផង​។​

​ក្រៅពី​នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ ក្នុង​ការការពារ​ខ្លួន​គ្រប់​ជំហាន​ទាំង​ការរស់នៅ និង​ការបំពេញ​បេសកកម្មរ​បស់​ខ្លួន តាម​សេចក្តីជូនដំណឹង និង​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នា​យប់​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​នាំយក​ម៉ាស់​ចំនួន ៣,៤០០០​ម៉ាស​បន្ថែមទៀត ទៅ​ចែកជូន​ដល់​កម្លាំង អាវុធហត្ថ​គ្រប់​គោលដៅ ដើម្បី​យក​ទៅ​ប្រើប្រាស់​បន្ត​បេសកកម្ម ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.