ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

សាច់​មាន់​ខូចគុណភាព​ចំនួន​៥០០​គីឡូក្រាម ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ព្រំដែន​ត្រូវ​បាន​បង្ក្រាប និង​ដុត​បំផ្លាញចោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត បាត់ដំបង និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គី ប៊ុណ្ណា​រ៉ា​ព្រះរាជអាជ្ញា​អម​សា លា​ដំបូង​ខេត្ត​បាត់ដំបង​រួមទាំង​យោល់​លោក​ឧត​ហ​តម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង​ផែន ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក​វរសេនីយ៍ឯក យី យ​ក់សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​សហការ​ជាមួយ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្ម គោល ឃាត់​រថយន្ត​កាមរីព៌​សស​មួយ​គ្រឿង មាន​ស្លាក​លេខ បាត់ដំបង 2A-1542 នៅ​ចំណុច​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ដោយ​ក្នុង​នោះ​ពិនិត្យ​ឃើញ​មាន​សាច់​មាន់​ខូចគុណភាព​ដែល​ឈ្មួញ​លួច​ដឹក បម្រុង​យក​មក​ចែកចាយ​នៅក្នុង​មូលដ្ឋាន​។

​ក្នុងពេល​ឃាត់​រថយន្ត​នេះ​ភ្លាម​អ្នក​បេ​ី​ក​បរបាន​គេចខ្លួន ចេញពី​ទីនោះ​បាត់ទៅ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​ថយ​ន្ត​និង​ប្រភព​នៃ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​លួច នាំចូល​សាច់មាន់​ខូច​គុណភាព​ទាំងនេះ ពី​ចំណុច​ព្រំដែន​ណា មួយ នោះ​ហេ​ី​យ ។

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​បាន​ការអនុញ្ញាត​ពី ឯកឧត្តម ព្រះរាជអាជ្ញា គឺ ប៊ុណ្ណា​រ៉ា សមត្ថកិច្ច​នគរបាល​បាន​ដុត​បំផ្លាញចោល ហើយ​នូវ​សាច់​មាន់​ខូច​គុណភាព​ទាំងនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.