ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ត​ទទួល​បាន​អំណោយ​ពី​សប្បុរសជន ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​បន្ត​ទទួល​បាន​អំណោយ​ជា​ភេសជ្ជៈ​ចំនួន ៣០០​កេស ពី​លោក គី សូ​ដា​វីដ អគ្គនាយក​ក្រុមហ៊ុន ស៊ី​ឡាយថ៍ ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដែល​ពិធី​ប្រគល់​នេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជារកា​រកងរា​ជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​។​

​លោក គី សូ​ដា​វីដ បានឱ្យដឹងថា ដើម្បី​ជា​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​មើលឃើញ​ពី​ភាព​លំបាក​របស់​កងកម្លាំង ដែល​បាន​ឈរជើង​ប្រចាំការ​តាម​គោលដៅ​នានា ក្នុង​គោលបំណង​ដើម្បី​រួមគ្នា​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩​នេះ ទើប​លោក​បាន​សម្រេចចិត្ត នាំយក​ភេសជ្ជៈ SAPPE និង​ភេសជ្ជៈ B’LUE ផ្តល់ជូន​ដល់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ៣០០​កេស ដើម្បី​ទុក​ទទួល​ទានពេល​ប្រចាំការ​។​

លោក គី សូ​ដា​វីដ បាន​បន្តថា ក្រុមហ៊ុន ស៊ី​ឡាយថ៍ តែងតែ​នាំ​យក​អំណោយ​ជា​បន្ត​បន្តបន្ទាប់​ប្រគល់ជូន​ដល់​កងកម្លាំង ជាក់ស្តែង​នៅ​ថ្ងៃនេះ​ក្រៅពី​ប្រគល់​ភេសជ្ជៈ​ជូន​ដល់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ប្រគល់​ភេសជ្ជៈ​ចំនួន​១៥០​កេស ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។ ជាមួយគ្នា​នោះ​ក្រុមហ៊ុន ក៏​តែងតែបាន​នាំយក​ភេសជ្ជៈ ប្រគល់ជូន​ដល់​កងកម្លាំង​នៅ​តាម​គោលដៅ​ប្រចាំការ​ជា​បន្តបន្ទាប់​ផងដែរ​។​

​តំណាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក គី សូ​ដា​វីដ អគ្គនាយក​ក្រុមហ៊ុន ស៊ី​ឡាយថ៍ ដែល​បាន​ចូលរួម​បរិច្ចាគ​ភេសជ្ជៈ​ជូន​ដល់ កងរាជអាវុធហត្ថ ដែល​នេះ​ពិតជា​បាន សបញ្ជាក់​ឱ្យឃើញ​នូវ​កាយវិការ​ប្រកប​ដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក ទៅ​លើ​ការជួយ​គ្នា ក្នុង​គ្រា​មាន​ទុក្ខ​លំបាក ក្នុងកំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.