ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង អនុវត្ត​បំរាម​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ត​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ដើម​សប្តាហ៍​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព កងកម្លាំង ប្រដាប់អាវុធ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ថវិកា​គ្រឿងឧបភោគ​បរិភោគ និង​ម៉ាស ឧបត្ថម្ភ​ជូន​ដល់​កងកម្លាំង​ឈរជើង​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ចល័ត​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ដោយ​ជំងឺ​កូវី​ដ​១៩ នៅលើ​ដងផ្លូវ​ជាតិ​ចំណុច​គោលដៅ​សំខាន់ៗ ចំនួន​៣​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ។​

​ក្នុងនោះ​គោលដៅ ទី​១-​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៥៣ ផ្លូវជាតិ​លេខ​៤១ ព្រំប្រទល់​ក្នុង​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី​ជាមួយ ខេត្តតាកែវ ទី​២-​ចំណុច​អតីត​សកល​វិទ្យាល័យ​ភូមិន្ទ តាកែវ​-​កំពត ផ្លូវជាតិ​លេខ​៣ ក្នុង​ឃុំ​នារាយណ៍ ស្រុក​ឈូក ជាមួយ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង ទី​៣-​លើ​ដងផ្លូវ​ជាតិ​លេខ​៣១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥ លេខ​៦ ឃុំ​ចំប៉ី​ស្រុក​អង្គរជ័យ ជាមួយ​ខេត្ត​តាកែវ​។​

​ក្នុង​ខណៈនោះ​ដែរ ឯកឧត្តម ជាវ តា​យ ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​សំដែង​ការកោតសរសើរ​លើកទឹកចិត្ត ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រ​ប់​លំដាប់ថ្នាក់​ទាំង​អស់ ដែល​ក្នុង​រយៈពេល​កន្លងមក​តែង​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​វិធានការ​របស់​ក្រសួង​សុខាភិបាល​និង​ក្រសួងមហាផ្ទៃ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ជាពិសេស​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ ដែល​កម្ពុជា​យើង​កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ហើយ​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន តែង​មាន​ការព្រួយបារម្ភ​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​ការអំពាវនាវ​ណែនាំ​ជំរុញ​ដល់​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ឲ្យ​បង្កើន​ស្មារតី​ចូលរួម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​សកម្ម​ម៉ឺងម៉ាត់​បំផុត តាមរយៈ​វិធានការ​សុខាភិបាល​គឺ ៣​ការពារ ៣​កុំ រួម​និង​ចំណាត់ការ​ព្រមទាំង​បទបញ្ជា​ផ្សេងៗ​ក៏ដូចជា​ការអំពាវនាវ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​យើង​ទាំងអស់​រួម​គ្នា​ប្រយុទ្ធ​និង​បង្ការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កុំឲ្យ​ឆ្លង​រាលដាល​បន្ត​ទៀត​ដល់​ស​ហគ​មន៍​។

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ និង​កងកម្លាំង​ឈរជើង​ប្រចាំការ​លើ​ដងផ្លូវ​ចំណុច​គោលដៅ​ទាំងអស់ ឲ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ថែម​ទៀត ពិសេស​ការចូលរួម​អនុវត្ត​នូវ​បំរាម​ក៏ដូចជា​សេចក្ដីសម្រេច​និង​បទបញ្ជា​ផ្សេងៗ​ថ្មីៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ចល័ត​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​របស់​ប្រជាពលរដ្ឋ ឲ្យបាន​ម៉ឺងម៉ាត់​។ តែ​ការអនុវត្ត​ត្រូវ​មាន​ភាពទន់ភ្លន់ អនុគ្រោះ​រាល់​ការចេញចូល​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ធុរៈ​ចាំបាច់​បន្ទាន់ ឬ​រថយន្ត​សេវា​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ដើម្បី​យើង​រួម​គ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នេះ​កុំឲ្យ​មាន​ការរីក​រាលដាល​ឆ្លង​ដល់​ក្នុង​សហគមន៍ នៅ​ខេត្ត​កំពត ក៏​ដូចជា​ការកសាង​សេដ្ឋកិច្ចសង្គម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ប្រសើរ​ឡើង​វិញ​ផង​ដែ​រ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​អំណោយ​ដល់​កម្លាំង​ឈរជើង​ទាំងបី​គោលដៅ​សរុប​ចំនួន​១៣៦​នាក់​ក្នុង​ម្នាក់ៗ​ថវិកា ៥​ម៉ឺន​រៀល និង​ផ្ដល់​ជូន​គ្រឿងឧបភោគ​បរិភោគ​និង​ម៉ាស ក្នុង​មួយ​គោលដៅ ទទួល​បាន​ទឹក​សុទ្ធ ១០​កេះ មី​១០​កេះ ទឹក​ផ្លែឈើ​៥​កេះ និង​ម៉ាស ៥០០​ម៉ាស​ផងដែរ​។​

​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចែក​ម៉ាស់​នៅ​ចំណុច​រង្វង់​មូល​ទុរេន នៃ​ក្រុង​កំពត ដែល​មាន​ម៉ាស់​ក្រណាត់​ចំនួន​១៥០​ម៉ាស់ និង​ម៉ាស់​ប្រអប់​ចំនួន​១៤០​ប្រអប់ ដល់​អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ផាស់​សា​អា​ប់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.