ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​តាម​ច្រករបៀង​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)÷​នៅ​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២១​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ​អញ្ជើញ​ចុះ​ពិនិត្យ​ម​ស្ថានភាព​ភូមិសាស្ត្រ នៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានដាក់ បទបញ្ជា​បន្ថែម​ដល់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងអស់​ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ឲ្យបាន​តឹងរឹង ធានា​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​លោក​ក៍​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​ក្នុង​ការការពារ និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​នូវ​រោគរាតត្បាត នៃ​ជំងឺ​កូវី​ដ​-១៩​នេះ ហើយ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យបាន​គ្រប់ៗ​គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ក៏ដូចជា​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ ក្នុងនោះ​មាន ៖ ៣​ការពារ ៣​កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល កុំទៅ​ចូល​ក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិន​ត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​។​

​លោក​អភិបាលខេត្ត បាន​អញ្ជើញ​ផ្តល់​អំណោយ​ឧបត្ថម្ភ​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជូន​ដល់​កងកម្លាំង​ទាំង​៣​ប្រភេទ ដែល​បាន​កំពុង​ឈរជើង​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត មាន​ចំនួន​៦ អង្គភាព ទទួលបាន​:
១.​ទិស​ទី​១​ខេត្ត​បន្ទាយមានជ័យ មី ១០​កេស ទឹកបរិសុទ្ធ​អង្គរ ៣០​កេស និង​ទឹកក្រូច ៣៣​យួរ​
២.​ស្នងការ​នគរបាល​ខេត្ត មី​៣០ កេស ទឹកបរិសុទ្ធ​៧០ កេស និង​ទឹកក្រូច ៦០​យួរ​
៣.​កងពល​ថ្មើរជើង​លេខ​៥១ មី​៣០​កេស ទឹកបរិសុទ្ធ​៧០​កេស ទឹកក្រូច ៦០​យួរ​
៤.​យោធា​ខេត្ត មី​២០​កេស ទឹកបរិសុទ្ធ​៥០ កេស ទឹកក្រូច​៤០ យួរ​
៥.​កងរាជអាវុធហត្ថ​ខេត្ត មី​២០​កេស ទឹកបរិសុទ្ធ​៥០​កេស ទឹកក្រូច ៤០​យួរ​
៦.​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត មី​១០​កេស ទឹកបរិសុទ្ធ ៣០​កេស និង ទឹកក្រូច ៣៣​យួរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.