ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

កំលាំង​នគរបាល​១​ក្រុម​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ចុះបង្ក្រាប​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ពិសេស​មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​តាម​បន្ទាត់​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២១​នេះ​កំលាំង​នគរបាល​១​ក្រុម​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ធ្វើ​ការបង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ពិសេស​មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នៅតាម​បន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​បាន​ប្រាប់​អ្នក​យក​ព៍ត័មាន​ឲ្យដឹងថា ការចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពិសេស​មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នេះ គឺជា​ការលើកទឹកចិត្ត​ដល់ កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ដែល​កំពុង​ឈរជើង​ការពារ​តាម​គោលដៅ និង​បាន​ជំរុញ​ឲ្យកម្លាំង​ទាំងអ​ស់​ត្រូវ​ទប់ស្កាត់​ប​ទ​ល្មើស​គ្រប់​ប្រភេទ​ពិសេស​ត្រូវ ពង្រឹង​វិធានការឲ្យ​បានតឹង​រ៉ឹង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ចំណាកស្រុក ដើម្បី​ចូលរួម​ទប់ស្កាត់ ការចម្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​.១៩ និង បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ដែល​កំពុង​តែ​ឈរជើង​នៅ​ទីនោះ ទោះ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណាក៏ដោយ ត្រូវ​ពាក់​ម៉ាស់ រក្សា​គំលាត ព្រោះ​វា​ជា​កិច្ចការ​ចម្បង ដែល​ត្រូវ​អនុវត្ត​ដើម្បី ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ជាពិសេស​គោរព​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នូវ​វិធានការ ៣​ការពារ ៣​កុំ ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.