ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ករណី​លួច​យក​ម៉ូតូ ០១ ខណៈ​សមត្ថកិច្ច​មួយ​រូប​ត្រូវ​បាក់ឆ្អឹង​ប្រអប់ដៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣:១០​នាទី រំលង​អាធ្រា​ត្រ នៅ​ចំណុច​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ ឈ្មោះ ភាព សុភា ហៅ តូច ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​មក​កាន់​ស្នងការដ្ឋាន ។​

​គួរបញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩:៤០​នាទី នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​ដើរ​តាម​ផ្លូវជាតិ​លេខ ៥ រួច​ក៏​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ហួន យឿ​ម ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ។ នៅពេល​ដែល​ជនរងគ្រោះ​កំពុង​ចុះ​ពីលើ​ម៉ូតូ​ដើរ​ទៅ​បត់ជើង ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់ រហូតមកដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣:១០​នាទី ទើប​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ខាងលើ ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​មក​លើ​សមត្ថកិច្ច ដែល​កំពុង​ប្រតិបត្តិការ បណ្តាល​អោយ​កម្លាំង​សមត្ថកិច្ច​យើង​លោក​ព្រិន្ទបាលទោ សុង ហាក់ រងរបួស​បាក់​ម្រាម​ប្រអប់ដៃ​ខាងឆ្វេង ។​

​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​រួមមាន​៖
-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ បិទ​តែម​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ (​ជា​របស់​ជនរងគ្រោះ​) ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.