ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ឯកឧត្តម​.​ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ប្រត្តិបត្តិ​ការណ៍​ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​កំពុង​ជួបជុំគ្នា​នៅ​ក្រោយ​ផ្សារ​ភូពុយខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃ​ចន្ទ ៨ កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២១
​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​បង្ក្រាប​ល្បែង​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង នា​រសៀល​នេះ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ការប្រមូលផ្ដុំ​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ដែល​ប្រឆាំង​ទៅនឹង​បម្រាម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ចំនួន ៣​គោលដៅ ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​នៅក្រោយ​ផ្សារ ភូ ពុយ ខេត្ត​បាត់ដំបង ។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ការប្រមូលផ្ដុំ​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ទាំង ៣​គោលដៅ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ចំនួន ១៣​នាក់ ក្នុងនោះ​មាន​ស្រី​១ ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ចំនួន ៤​គ្រឿង​បញ្ជូន​មក​ស្នងការ​នគ​របាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ក្នុង​ប្រតិបត្តិការ​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តបាត់ដំបង​ដោយ​ប្រើប្រាស់​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង មាន​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង និង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.